ព័ត៍មានសុខភាព
សុខភាព៖ ការ​ថ្លោះ​សន្លាក់ឆ្អឹង​គួរ​សង្គ្រោះបន្ទាន់​បែបណា​?
02, Jul 2016 , 6:00 am        
រូបភាព
ដោយ: ថ្មីៗ
ការ​ភ្លាត់​សន្លាក់ឆ្អឹង​គឺជា​ការ​មាន​របួស​មួយ​ប្រភេទ​ដែល​កើតឡើង​ដោយសារ​តែមាន​កម្លាំង​សង្កត់​ដ៏​ខ្លាំង​ជាច្រើន​ដែល​ធ្វើឱ្យ​ឆ្អឹង​ក្នុង​សន្លាក់​ភ្លាត់​ចេញពី​គ្រលុក​របស់​វា​បាន​។ ការ​ភ្លាត់​នេះ​ច្រើនតែ​កើត​ឡើងជា​ញឹកញាប់​ពេល​លេង​កីឡា​។ ការ​ភ្លាត់​ក៏​អាច​បណ្តាលឱ្យ​ខូច​រូបរាង​សន្លាក់​បណ្តោះអាសន្ន ឬ​មិន​អាចធ្វើ​ចលនា​សន្លាក់​នោះបាន​ដែរ​។​


​មូលហេតុ​
•    ច្រើនតែ​បណ្តាលមកពី​ការប៉ះទង្គិច​ដូចជា​ការ​ដួល​ជាដើម​។​
•    ជំងឺ​រលាក​សន្លាក់​ប្រភេទ Rheumatoid Arthritis ក៏​អាច​បណ្តាលឱ្យ​ភ្លាត់​សន្លាក់ឆ្អឹង​ដែរ​។​

​រោគសញ្ញា​
•    ឈឺចាប់​
•    ឈឺ​ដោយសារ​តឹង​ក្នុង​សន្លាក់​
•    ហើម​ក្នុង​សន្លាក់​
•    នៅ​ស្បែក​ត្រង់​សន្ល​ក់មាន​បញ្ហា​នោះ​ប្តូរ​ពណ៌​


​ការព្យាបាល​
    ទំនាក់ទំនង​អ្នកជំនាញ​ខាង​ពេទ្យ​ឱ្យបាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​
    មិនត្រូវ​ធ្វើ​ចលនា​សន្លាក់​នោះ ឬ​ព្យាយាម​ទាញ​វា​ចូល​វិញ​ឡើយ​។​
    បើសិន​ជាមាន​ដាច់ដោច​ស្បែក ចូរ​លាង​សម្អាត​វា​ថ្នមៗ និង​ប្រើ​បង់​រុំ​ដោយមាន​ការសម្លាប់​មេរោគ​ផង​
    អាចដាក់​ជា​រប​ស់អប​នៅ​កន្លែង​មាន​របួស​នោះ​ទៅតាម​ទីតាំង​របស់​វា​ដដែល​
    បើសិនជា​របួស​នោះ​ធ្ងន់ធ្ងរ ចូរ​ពិនិត្យ​ទៅលើ​ផ្លូវដង្ហើម​របស់គេ​ផង​
    បើសិនជា​អ្នកជំងឺ​មិន​ដកដង្ហើម​ទេ អ្នក​គួរតែ​ប្រើ​វិធី​ជួយសង្គ្រោះ​ផ្លូវដង្ហើម ដោយ​កា​រស​ង្គ​ត់​ទ្រូង និង​ផ្លុំ​ខ្យល់​តាម​មាត់ ព្រមទាំង​លើកជើង​ឱ្យ​ខ្ពស់ (៣០​សង់ទីម៉ែត្រ​)​។​
    ប្រើ​ភួយ​គ្រប​អ្នកជំងឺ​៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com