ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ពីនេះ ពីនោះ
ល្បាក់ទឹកឡាវ អភិវឌ្ឍជាងល្បាក់ទឹកព្រះនិម្មិតកម្ពុជា
04, Jul 2016 ,
8:59 am
រូបភាព
×
ដោយ:
ខេត្តចំប៉ាសាក់ ប្រទេសឡាវ៖ ល្បាក់ទឹក Khonephapheng ឡាវ (Khonephapheng Waterfall) ត្រូវបានអភិវឌ្ឍជាតំបន់ទេសចរធម្មជាតិជាងល្បាក់ទឹកព្រះនិម្មិត ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ Khonephapheng ស្ថិតនៅតំបន់ ធីស៊ីផាន់ដន លើដងទន្លេមេគង្គ ភាគខាងត្បូង ប្រទេសឡាវ។ វាមានចំងាយប្រមាណ ១៣គីឡូម៉ែត្រពីព្រំដែនត្រពាំងគ្រៀល កម្ពុជា-ឡាវ។
ការអភិវឌ្ឍតំបន់ល្បាក់ទឹកព្រះនិម្មិត ស្ថិតក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្តចំប៉ាសាក់ ប្រទេសឡាវ ពុំទាន់ល្អប្រសើរដូចប្រទេសឡាវឡើយ។ ដ្បិតវា ជាល្បាក់ទឹកធម្មជាតិដូចគ្នា ប៉ុន្តែការកែច្នៃអភិវឌ្ឍល្បាក់ទឹក ហេដ្ឋារចនាសម្ព័ន្ធ សេវាម្ហូបអាហារ និងសួនច្បារលំអរល្បាក់ទឹកធម្មជាតិទាំងពីរផ្ទុយគ្នា។ អ្នកទេសចរធ្វើដំណើរតាមផ្លូវកៅស៊ូទៅទស្សនាល្បាក់ទឹកឡាវ ផ្ទុយមកវិញ បើអ្នកទេសចរចង់ធ្វើទស្សានល្បាក់ទឹកព្រះនិម្មិតកម្ពុជា គេត្រូវធ្វើដំណើរតាមផ្លូវលំដីហុយទ្រលោម។ យ៉ាងណា ល្បាក់ទឹកធម្មជាតិធំទាំងពីរនៅតំបន់អាស៊ីអាគ្នេយ៍ បានក្លាយជារមណីដ្ឋានដ៏ស្រស់ត្រកាល របស់អ្នកទេសចរជាតិ និងអន្តរជាតិ។
គេអាចសន្មត់ថា មូលហេតុដែល Khonephapheng មានការអភិវឌ្ឍល្អ ព្រោះ រដ្ឋាភិបាលឡាវបានប្រគល់សិទ្ធិគ្រប់គ្រងល្បាក់ទឹកហូរចន្លោះផ្ទាំងថ្មតូចធំ អមរុក្ខជាតិព្រៃភ្នំខៀវស្រងាត់មួយនេះ ឲ្យក្រុមហ៊ុនឯកជនមួយ។ ក្រុមហ៊ុនឯកជនបានលក់សំបុត្រ សម្រាប់ភ្ញៀវទេសចរជាតិឡាវមួយនាក់តម្លៃ ២០.០០០គីប ប្រមាណ ៣ដុល្លារ និងទេសចរបរទេសថវិកា ៥៥.០០០គីប ប្រហែល៧ដុល្លារអាមេរិក ក្នុងការចូលទស្សនាល្បាក់ទឹក។ ហើយក្រុមហ៊ុនឯកជន បានជួលដី បណ្តោះអាសន្តដល់ម្ចាស់សេវាអាហារដ្ឋានមួយៗ តម្លៃជាង១០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទោះបីជាសំបុត្រមានតម្លៃថ្លៃបន្តិច តែភ្ញៀវទេសចរនៅតែចូលទស្សនា។ ហើយ វិស័យឯកជនអាចយកចំណូលថវិកាពីលក់សំបុត្រ និងការជួលដីបណ្តោះអាសន្ន អភិវឌ្ឍតំបន់ល្បាក់ទឹកទេសចរធម្មជាតិ ឡាវ បច្ចុប្បន្ន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
6 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
7 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
12 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម