ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជួន​ សុវណ្ណ៖ ជនសង្ស័យ ដែល​សមត្ថកិច្ចចាប់បាន ពិតជាបានសម្លាប់ លោក កែម ឡី មែន
10, Jul 2016 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ


ស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានអះអាងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បានក្រោយមានអំពើឃាតកម្មលើ​លោក កែម ឡី នោះ ពិតជាឃាតករមែន។ លោកថា អាជ្ញាធរ មានភស្តុតាងគ្រប់គ្រាន់ជុំវិញករណីនេះ។



តែយ៉ាងណា​ជនសង្ស័យ ដែលសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ នោះ លោកស្នងការ យល់ថា មិនមែនជាឈ្មោះពិតប្រាកដរបស់ជនសង្ស័យនោះទេ ហើយអាជ្ញាធរកំពុងស្រាវជ្រាវរកឈ្មោះពិតប្រាកដនៃឃាតករនោះ។ នៅក្នុង​សន្និសីទកាសែតនៅរសៀលនេះ លោក ជួន សុវណ្ណ ក៏មិនអាចបញ្ជាក់ថា ជនសង្ស័យនោះ មានមុខរបរអ្វីឲ្យពិតប្រាកដនោះឡើយ។ 




Tag:
 កែម ឡី
  ជួន សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com