អត្ថបទពាណិជ្ជកម្ម
​ហេតុអ្វី​បានជា​យើង​ត្រូវ​ជ្រើសរើស​ ​យក​ស្មា​ត​ហ្វូ​ន LG K7 & LG K10
11, Jul 2016 , 9:29 am        
រូបភាព
​រហូតមកដល់​ពេលនេះ នៅ​ប្រទេស​កម្ពុជា ការប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីៗ សម្រាប់​ការប្រើប្រាស់​ទូទៅ និង​ការកម្សាន្ត គឺ​បាន​នឹង​កំពុងតែ​ក្លាយទៅជា​ទំលាប់​ប្រចាំថ្ងៃ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា្ ដោយសារតែ វា​មាន​ភាពងាយស្រួល រហ័ស​ទាន់​ចិត្ត មាន​បច្ចេកវិទ្យា​ទំនើប តម្លៃ​ធូរ​ថ្លៃ គួបផ្សំ​ជាមួយនិង​តម្លៃ​សេវាកម្ម​ទូរ​សព្ទ និង​អ៊ី​ន​ធឺ​ណេ​ត​សមរម្យ​ផងដែរ ។​

LG K10 & LG K7 ដែលជា​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​របស់​ក្រុមហ៊ុន LG Electronics ត្រូវបាន​ប្រកាស​ចេញលក់​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ បានក្លាយ​ទៅជា​ជម្រើស​មួយ​ដ៏​ប្រសើរ​របស់​អ្នកប្រើប្រាស់ ដោយសារតែ​ស្មា​ត​ហ្វូ​ន​សមាជិក​ថ្មី​របស់  LG ទាំងពីរ​នេះ គឺមាន​តម្លៃ​សមរម្យ សាក​សម​បំផុត​សម្រាប់​អតិថិជន និង​មាន​តម្រូវការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ដែលមាន​បច្ចេកវិទ្យា​ទំនើប​។



​សូមជម្រាបថា LG K10 ត្រូវបាន​បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប MediaTek MT6582 និង​ត្រូវបាន​ភ្ជាប់​មកជា​មួយអង្គ​គណនា​បួន​គ្រាប់​ប្រភេទ Quad-Core Cortex-A7 ល្បឿន 1.3GHz រួមជាមួយ​និង​អង្គ​ក្រា​ហ្វិ​ច Mali-400MP, RAM ទំហំ 1.5GB ជាមួយ​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់ មាន​ពីរ​ទំហំ​គឺ 8GB ហើយ​ថែមទាំង​អាចដាក់​បន្ថែម​នូវ​មេម៉ូរី​កាត​ប្រភេទ MicroSD និង​មាន​ទំហំ 2300mAh​។ LG K10 មាន​អេក្រង់  ទំហំ 5.3 អ៊ីង អាច​បង្ហាញ​ចេញ​នូវ​កម្រិត​រូបភាព HD និង​មាន​កាមេរ៉ា​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ Autofocus ដែល​អាច​ចាប់យក​រូបភាព​បាន​យ៉ាងច្បាស់​។ ចំពោះ​កាមេរ៉ា Selfie គឺមាន​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល ដែលមាន  Flash ជំនួយ​ពន្លឺ​ក្នុងការ​ថតរូប​ដែល​ធ្វើអោយ​រូបភាព​របស់លោក​អ្នក​កាន់តែ​ស្រស់ស្អាត ថែម​ទៀតផង  ទោះបី​នៅពេល​យប់ ឬ នៅ​ទីក​ន្លែ​ក​ងងឹត ក៏ដោយ ។​

​សម្រាប់ LG K7  វិញ​គឺ​ត្រូវបាន​បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប MediaTek MT6580M និង​ត្រូវបាន​ភ្ជាប់​មកជា​មួយអង្គ​គណនា​បួន​គ្រាប់​ប្រភេទ Quad-Core Cortex-A7 ល្បឿន 1.3 GHz រួមជាមួយ​និង​អង្គ​ក្រា​ហ្វិ​ច Mali-400MP2 មិនតែប៉ុណ្ណោះ វា​ក៏មាន RAM ទំហំ 1GB ជាមួយ​ទំហំ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ស្រាប់​មាន​ពីរ​ទំហំ​គឺ 8GB ហើយ​ថែមទាំង​អាចដាក់​បន្ថែម​នូវ​មេម៉ូរី​កាត​ប្រភេទ MicroSD បាន​ថែម​ទៀតផង ហើយ​មួយទៀត​គឺ​ថ្ម​ទំហំ 2125 mAh​។ អេក្រង់​ដែល​បាន​បំពាក់​នៅលើ LG K7 គឺមាន​ទំហំ 5.0 អ៊ីង ដែល​អាច​បង្ហាញ​ចេញ​នូវ​កម្រិត​រូបភាព​បាន​យ៉ាងច្បាស់​ត្រជាក់ ភ្នែក​កម្រិត ជាមួយនិង​កញ្ចក់​អេក្រង់ IPS  នេះដែរ គឺ​ពិត​ជាមាន​សមត្ថភាព​ផ្តល់ជូន​លោកអ្នក​នូវ​ការ​ការប្រើប្រាស់​បាន​យ៉ាង​ពេញលេញ​តែម្តង​។ ចំនុច​ពិសេស​មួយទៀត​នោះ​គឺ​កាមេរ៉ា LG K7  មាន​កាមេរ៉ា​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល Autofocus ដែល​អាច​ចាប់យក​រូបភាព​បាន​យ៉ាងច្បាស់ និង​មាន​កាមេរ៉ា​ខាងមុខ​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល​ដែលមាន  Flash ជំនួយ​ពន្លឺ​ក្នុងការ​ថតរូប​ដែល​ធ្វើអោយ​រូបភាព​របស់លោក​អ្នក​កាន់តែ​ស្រស់ស្អាត ថែម​ទៀតផង  ទោះបី​នៅពេល​យប់ ឬ នៅ​ទីក​ន្លែ​ក​ងងឹត ក៏ដោយ ។​



​ដោយសារតែ​ក្រុមហ៊ុន G Gear មើលឃើញ​ពី​ការរីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច ក៏ដូចជា​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​កំពុង​តែមាន​វិវត្តន៍​ខ្លាំង​នៅ​កម្ពុជា ហើយ​ជាពិសេស គឺ​តម្រូវការ​របស់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុជា មានការ​កើនឡើង​កាន់​តែ​ច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ក្រុមហ៊ុន​សម្រេច​នាំមក​បន្ថែ​ម​នូវ​ស្មា​ត​ហ្វូ​ន LG K7 និង LG K10 ទាំងពីរ​ម៉ូ​ដែល​នេះ សម្រាប់​អតិថិជន​កម្ពុជា ពីព្រោះថា ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ និង​អាចឆ្លើយតប​ទៅតាម​តម្រូវការ​ខាងលើនេះ​បាន ដោយសារតែ វា​គឺជា​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី 2016 ដែល​ត្រូវបាន​ក្រុមហ៊ុន LG រចនា​ឡើងជា​ពិសេស​សម្រាប់​ផ្តល់ជូន​នូវ​បទពិសោធន៍​ថ្មី និង​អត្ថ​ប្រ​យោ​ជ​ន៏​យ៉ាងច្រើន​ដល់​អ្នកប្រើប្រាស់ ទាំង​បច្ចេកវិទ្យា ក៏ដូចជា​តម្លៃ អ្វីដែល​ពិសេស​នោះ គឺ​វា​អាចបំពេញ​នូវ​ចំណង់​ចំណូលចិត្ត​របស់​អ្នកប្រើប្រាស់​បាន ទាំង​ការថតរូប ទាំង​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត គុណភាព​ខ្ពស់ និង​មាន​ការធានា​ជូន​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន ។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com