ជាតិ
​​​ន​យោ​បាយ​ជាតិ​
យុវជន​២​នាក់​ដែល​ស្និទ្ធ​ជាមួយ​លោក កែម ឡី ភៀសខ្លួន​ទៅ​ក្រៅប្រទេស​
14, Jul 2016 , 12:14 pm        
រូបភាព
ដោយ: ថ្មីៗ
 ​យុវជន​២​នាក់​ដែលមាន​សកម្មភាព​ស្និទ​នឹង​លោក កែម ឡី បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​នៅថ្ងៃនេះ បន្ទាប់ពី​លោក កែម ឡី ដែលជា​អ្នកវិភាគ​ល្បី​មួយរូប ត្រូវបាន​ឃាតករ​បាញ់សម្លាប់​។​


 
​យុវជន​បងប្អូន​ភ្លោះ​ទាំងពីរ​នាក់ គឺ​តែងតែ​ពិភាក្សា​និង​ទទួលយក​គំនិត​ពី​លោក កែម ឡី ក្នុង​សកម្មភាព​បំពេញការងារ ទាក់ទង​និង​ការការពារ​ព្រៃឈើ និង​បរិស្ថាន​ជាដើម​។ យុវជន​ទាំងនេះ​បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chum Hout Chum Hour អម​ជាមួយ​រូបភាព​យ៉ាង​ដូច្នេះ​ថា​៖« មានតែ​ខោ អាវ​មួយ​កំ​ភ្លេ​ពាក់​ជាប់​នឹង​ខ្លួន ត្រូវ​បង្ខំចិត្ត​ចាក​ចេញទៅ​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ក្រៃលែង​។ លា​ហើយ​កម្ពុជា​អើយ​»​។ មុនពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា យុវជន​ដែល​ស្និទ្ធ​និង​លោក កែម ឡី នេះ​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់​មូលហេតុ​ដូច្នេះ​ថា​៖«​ពេលនេះ​ពួក​ខ្ញុំ​អត់​មាន​សុវត្ថិភាព​ទេ ហើយ​កំពុងតែ​នៅ​កន្លែង​មួយ​»​។​


 
​យុវជន​ទាំងពីរ​នេះ​បាន​បង្ហោះ​រូបថត​អង្គុយ​ពិភាក្សា​ការងារ​ជាមួយ​លោក កែម ឡី លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​កន្លងមក មុនពេល​ឃាតករ​បាញ់សម្លាប់​លោក កែម ឡី នៅក្នុង​ម៉ា​ត​ក្បែរ​ស្ដុ​ប​បូកគោ ៕
 

Tag:
 កែម ឡី
© រក្សាសិទ្ធិដោយ thmeythmey.com