ជាតិ
ខេត្តសៀមរាប​តែងតាំង​អភិបាលរង​ថ្មី​ជំនួស​លោក ប៊ុន ថា​ឫទ្ធិ​ដែល​ចូលនិវត្តន៍​
14, Jul 2016 , 3:32 pm        
រូបភាព
ខាងស្តាំលោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្តាំគឺលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបថ្មី
ខាងស្តាំលោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្តាំគឺលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបថ្មី
​សៀមរាប​៖ គណៈ​អភិបាលខេត្ត​សៀមរាប បានសម្រេច​តែងតាំង​អភិបាលរង​ថ្មី ដើម្បី​ជំនួស​តួនាទី​របស់លោក ប៊ុន ថា​ឫទ្ធិ អភិបាលរង​ខេត្ត ដែល​ដល់​អាយុ​ចូលនិវត្តន៍​។​



​ពិធី​តែងតាំង​អភិបាលរង​ថ្មី ដែល​ធ្វើ​នៅ​សាលា​ខេត្តសៀមរាប​នៅ​ថ្ងៃទី​១៣ កក្កដា ក្រោម​វត្តមាន​លោក លេង វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ ក្នុងនោះ លោក ពិន ប្រាកដ ត្រូវ​ចូលមក​ជំនួស​ដំណែង​លោក ប៊ុន ថា​ឫទ្ធិ ដែល​ដល់​អាយុ​ចូលនិវត្តន៍​។

​គួរ​បញ្ជាក់ថា លោក ពិន ប្រាកដ ត្រូវគេ​ស្គាល់​ថា មុននឹង​ចូលមក​កាន់​ដំ​ណែ​ត​ជា​អភិបាលរង​ខេត្តសៀមរាប លោក​គឺជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​៕


© រក្សាសិទ្ធិដោយ thmeythmey.com