ជាតិ
សម្ដេច ហ៊ុន សែន ថា នៅលើលោកនេះគ្មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែន ឡើយ
× ពីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង និងខេត្តកំពង់ចាមព្រឹកនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នៅលើពិភពលោកនេះ គ្មាននរណាម្នាក់ដែលហ៊ានស្តីបន្ទោសឲ្យសម្ដេចឡើយ សូម្បីតែប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូប៉ាម៉ា ។ សម្ដេច ហ៊ុន សែន អះអាងបែបនេះដើម្បីឆ្លើយតបទៅនឹងសារព័ត៌មានក្នុងស្រុកមួយដែលសរសេរចុះផ្សាយជាភាសាខ្មែរ និងជាភាសាអង់គ្លេសថា លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ស្តីបន្ទោសឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប្រមុខរដ្ឋាភិបាលចាត់ទុកការចុះផ្សាយនេះ ជារឿង«ផ្ដេសផ្ដាស» ដោយលោកទុកឲ្យខាងភាគីជប៉ុនជាអ្នកបកស្រាយជំនួសក្នុងការកែតម្រូវចំពោះការចុះផ្សាយអត្ថបទនេះ។
-
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន៖
© រក្សាសិទ្ធិដោយ thmeythmey.com