ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ស្ទឹងសែន ថា ពួកគេ​អាច​លក់ដូរ​មួយជីវិត​
23, Jul 2016 , 1:54 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ជួប​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ស្ទឹងសែន (​ហៅ​ផ្សា​ចាស់​) នៅ​ទី​រួម​ខេ​ត្កំ​ពង់​ធំ នៅ​ព្រឹក​ថ្ងៃទី​២៣ កក្កដា​នេះ​។​



​តាមរយៈ​រូបភាព​ដែល​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្លួន​នោះ សម្ដេច ហ៊ុន សែន បាន​ជួប​សំណេះសំណាល​ជាមួយ​អាជីវករ​មួយចំនួនធំ ដែល​មិនទាន់​បានដឹង​ច្បាស់​អំពី​អាណត្តិ​នៃ​ការលក់ដូរ​ក្នុង​ផ្សារ​នេះឡើយ​។ សម្ដេច ហ៊ុន សែន បានប្រកាស​ប្រាប់​អាជីវករ​ទាំងនោះ​វិញ​ថា ពួកគេ​អាច​បន្ត​ការលក់ដូរ​នៅលើ​តូប​ខ្លួនឯង​នៅក្នុង​ផ្សារ​ស្ទឹងសែន​នេះ​អស់​មួយជីវិត​។​

​បើតាម​ប្រមុខ​រដ្ឋាភិបាល ផ្សារ​ស្ទឹងសែន​នេះ លោក​ធ្លាប់​បានផ្តល់​ថវិកា​ជួសជុល​ដំបូល​ផ្សារ សម្រាប់​អាជីវករ​ប្រកប​ការលក់ដូរ​នៅលើ​តូប​ពួកគេ​នៅ​ទីនោះ​ដែរ​។​

​រយៈ​ប៉ុន្មាន​ពេល​ប៉ុន្មាន​ថ្ងៃនេះ សម្ដេច ហ៊ុន សែន បាន​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដោយផ្ទាល់​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ក្រោយពី​សម្ដេច ប្រកាសថា លោក​នឹង​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ជឿនលឿន និង បញ្ញា​សេសសល់ ដែល​កើតមានឡើង​នៅតាម​មូលដ្ឋាន តាម​បណ្ដា​ខេត្ត​នានា ទូទាំងប្រទេស​៕


© រក្សាសិទ្ធិដោយ thmeythmey.com