អត្ថបទពាណិជ្ជកម្ម
យុទ្ធសាស្ត្រក្លាយជា«វាគ្មិនឆ្នើម»ក្នុងនាមថ្នាក់ដឹកនាំក្រុមហ៊ុន អង្គការ និងស្ថាប័នរដ្ឋ
× អ្នកមានចំណេះដឹង ជំនាញ ទេពកោសល្យ អាចមានចំនួនច្រើននាក់។ ប៉ុន្តែ វាមិនមានច្រើនឡើយអ្នកមានចំណេះដឹងជំនាញ ហើយមានថ្វីមាត់ទៀតនោះ។ ចេះជំនាញច្បាស់លាស់ មានតំណែងខ្ពស់ខ្ពស់ តែមិនសូវមានសិល្បៈក្នុងការនិយាយ បុគ្គលនោះ ក៏មិនសូវជោគជ័យដែរ។
សិល្បៈក្នុងការនិយាយ, និយាយឲ្យគេស្រួលយល់ គឺវាត្រូវការការបណ្តុះបណ្តាលជំនាញមួយច្បាស់លាស់ដែលគេអាចហៅថា៖«របៀបសរសេរសុន្ទរកថា, របៀបថ្លែងសុន្ទរកថា, របៀបរៀបគំនិតឲ្យស៊ីចង្វាក់, កាយវិការទឹកមុខ កាយវិការដងខ្លួនត្រូវសម្តែងដូចម្តេចនៅពេលឡើងនិយាយនៅពីមុខសាធារណជន, របៀបទប់អារម្មណ៍, ថ្លែងក្នុងពេលមានវិបត្តិ…»។
ថ្នាក់ដឹកនាំអង្គការ ថ្នាក់ដឹកនាំក្រុមហ៊ុន ថ្នាក់ដឹកនាំរដ្ឋ អ្នកនយោបាយ អាចក្លាយទៅជាវាគ្មិនដ៏ឆ្នើមនៅក្នុងមុខតំណែងរបស់ពួកគេបាន ប្រសិនបើពួកគេឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញពិសេសខ្នាតអន្តរជាតិមួយនេះជាមួយវាគ្មិនអន្តរជាតិដែលមានកិត្តិនាមល្បីល្បាញនៅបរទេស។ វាគ្មិនល្បីនោះមានឈ្មោះ Benedict Morais។ លោកទទួលបានបទពិសោធន៍ខ្ពស់ និងទទួលបានការគោរពពីមហាជនក្នុងជំនាញទំនាក់ទំនងសាធារណៈ ជំនាញសរសេរ ជំនាញផ្នែកថ្លែងសុន្ទរកថា។ល។ សិក្ខាសាលាបណ្តុះបណ្តាលស្តីពីរបៀបនិយាយជាសាធារណៈសម្រាប់ថ្នាក់ដឹកនាំ ត្រូវបានរៀបចំដោយមជ្ឍមណ្ឌលអភិវឌ្ឍន៍ជំនាញ។ ថ្ងៃសិក្សា គឺថ្ងៃអង្គារ៍ ពុធទី២៣និង២៤ ខែសីហាឆ្នាំ២០១៦ ។ តម្លៃសិក្សា៣៥០ដុល្លារ។ ប្រសិនបើលោកអ្នកចុះឈ្មោះមុនថ្ងៃទី៦ខែសីហា តម្លៃគិតត្រឹមតែ៣២០ដុល្លារប៉ុណ្ណោះ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com