ជាតិ
​មាន​លក្ខខណ្ឌ​ចំនួន ៥ ទើប​ពលរដ្ឋ​អាច​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​
06, Aug 2016 , 5:59 pm        
រូបភាព
ដោយ:
 
​មាត្រា ១២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ បាន​ចែងថា ពលរដ្ឋ​ដែល​អាច​បោះឆ្នោត​បាន ត្រូវតែ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​។ ហើយ ដើម្បី​ឲ្យ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប្រជាពលរដ្ឋ​ត្រូវបំពេញ​លក្ខខណ្ឌ​ដូចខាងក្រោម​៖


 
​ទី ១ ពលរដ្ឋ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​។​
​ទី ២ ពលរដ្ឋ ត្រូវមាន​អាយុ​យ៉ាងតិច ១៨ ឆ្នាំ ឡើងទៅ គិតដល់​ថ្ងៃ​បោះឆ្នោត​។​
​ទី ៣ ពលរដ្ឋ ត្រូវមាន​លំនៅឋាន ឬរ​ទី​សំណាក់​ក្នុង​ឃុំ សង្កាត់ ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត​។​
​ទី ៤ មិនមែនជា​ពលរដ្ឋ ដែល​ស្ថិតនៅក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​មិន​ត្រូវបាន​ដកសិទ្ធិ​បោះឆ្នោត​។​
​ទី ៥ ពលរដ្ឋ ពុំមែន​ជា​ជន​វិកលចរិត ឬ​ស្ថិតក្រោម​អាណាព្យាបាល​ទូទៅ​ដោយមាន​លិខិតបញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​។​
 
​ដូច្នេះ​ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​គ្រប់​លក្ខខណ្ឌ​ទាំង ៥ នេះហើយ ត្រូវ​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៅតាម​ការិយាល័យ ឬ​ពេលវេលា ដែល​កំណត់ដោយ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ទទួលបាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ដែល​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​។​
 

Tag:
 ច្បាប់​
  បោះឆ្នោត​ឃុំ សង្កា
© រក្សាសិទ្ធិដោយ thmeythmey.com