ជាតិ
មួយខែ​ក្រោយ​មរណភាពស្វាមី ភរិយា​លោក កែម ឡី ដាក់​បណ្តាសា​អ្នក​សម្លាប់​
12, Aug 2016 , 10:36 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុកភរិយាលោក កែម ឡី
រូបភាព៖ ហ្វេសប៊ុកភរិយាលោក កែម ឡី
ដោយ: ថ្មីៗ
 
 
​តើ​ប្តី​ខ្ញុំ​ធ្វើ​ខុស​អ្វី​បានជា​មក​សម្លាប់​គាត់​បែបនេះ​? នេះ​ជា​សំណួរ​ដែល​បង្កប់​នូវ​សេចក្ដីស្រលាញ់ អាឡោះអាល័យ​សោកស្ដាយ​នៃ​ការបាត់បង់​ប្តី កូន​បាត់បង់​ឪពុក ដែល​បាន​ឃ្លាតឆ្ងាយ​ពីគ្នា​ដោយសារ​ឃាតករ​បាញ់សម្លាប់​។

លោកស្រី ប៊ូ រចនា ភរិយា​សព​លោក​បណ្ឌិត កែម ឡី បង្ហាញ​អារម្មណ៍​អួលណែន​ខ្លោចផ្សា​ក្នុង​ចិត្ត ដោយបាន​បង្ហោះ​រូបថត​លោក កែម ឡី រួមទាំង​អ្នកស្រី​និង​កូនៗ ដោយ​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖«​ចុះបើ​គេ​សម្លាប់​អ្នក​ឲ្យ​ព្រាត់​ពី​ប្រពន្ធ​កូន​វិញ​តើ​អ្នកឯង​ឈឺចាប់​អត់​? ខ្ញុំ​សូម​ដាក់​បណ្តា​​សា​អ្នក​ដែល​សម្លាប់​ប្តី​របស់ខ្ញុំ​ឲ្យ​វិនាស​អន្តរាយ​ព្រាត់ប្រាស់​ចោល​គ្រួសារ​។ ខ្ញុំ​ឈឺចាប់​ខ្លាំងណាស់​គាត់​ជា​ប្តី​ល្អ ជា​ប៉ា​ល្អ​សម្រាប់​កូនៗ​របស់ខ្ញុំ​»​។​
 
​លោក កែម ឡី ត្រូវបាន​ឃាតករ​បាញ់សម្លាប់​នៅក្នុង​ម៉ា​ត​មួយកន្លែង ក្បែរ​ស្ដុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ កក្កដា​។​សព​លោក កែម ឡី ត្រូវបាន​យកទៅ​បញ្ចុះ​នៅ​ស្រុកកំណើត​នា​ខេត្តតាកែវ​។    ចំណែក​ឃាតករ​ដែល​បាញ់សម្លាប់​លោក កែម ឡី ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ​ថា ជួប សម្លាប់​៕



Tag:
 កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com