ពីនេះ ពីនោះ
លលក​ស្លាប​បៃតង​និយម​រកស៊ី​តាម​ដងផ្លូវ​
15, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​លលក​ស្លាប​បៃតង គឺជា​ប្រភេទ​បក្សី​មួយ​ប្រភេទ​ដែល​បក្សី​ឈ្មោល មានបន្ទូល​ក្បាល​ពណ៌​ខៀវ ថ្ងាស​និង​ចិញ្ចើម​ពណ៌​ស ចុង​ខ្នង​អង្កន់​ខ្មៅ​ស ស្មា​ពណ៌​ស ស្លាប​លើ​ពណ៌​បៃតង​ចាំង​។ ចំណែក​បក្សី​ញី​វិញ​មានបន្ទូល​ក្បាល​ពណ៌​ត្នោត​ទុំ គ្មាន​ដៅ​ស​លើ​ស្មា​ទេ​។ បក្សី​នេះ​ច្រើន​រស់នៅ​តាម​ព្រៃស្រោង ពាក់កណ្ដាល​ស្រោង និង​ព្រៃចំរុះ​។ ចំណែក​របាយ​រស់នៅ​វិញ បក្សី​នេះ​តែងតែ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​មាន​គ្រប់​ទីកន្លែង​តាម​តំបន់​ខាងលើ ហើយ​និយម​រកស៊ី​តាម​ដងផ្លូវ​។ រីឯ​រដូវ​បន្ត​ពូជ​គឺ​ចាប់ពី​ខែមេសា ដល់​ខែ​វិ​ច្ឆ​កា និង​ពង​នៅក្នុង​សំបុក លើ​ដើមឈើ​ទាបៗ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com