ពីនេះ ពីនោះ
កុមារ​ពេ​ជ្យ សម្បូរ​ដុះ​ជាងគេ​នៅ​វៀតណាម​ខាងជើង​
15, Aug 2016 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​កុមារ​ពេ​ជ្យ គឺជា​ឈ្មោះ​វល្លិ​ឆ្មារ​ម្យ៉ាង មាន​ប្រវែង ពី​៥ ទៅ​១៥​ម៉ែត្រ ដុះ​លើ​ដំបូក​មាន​ជាតិ​កំបោរ​នៅ​ប្រទេស​កម្ពុជា ឡាវ និង វៀតណាម ច្រើន​មាន​ក្នុង​វៀតណាម​ខាងជើង​។ រុក្ខជាតិ​នេះ មាន​មើម​ធំៗ រាល​មូល​ពណ៌​ត្នោត អាចមាន​ទម្ងន់​ដល់​ទៅ​២០​គីឡូក្រាម​ក្នុង​មួយ​មើម​។ តាម​ក្បួន​ឱសថ​បុរាណ មើម​នេះ ជា​ថ្នាំ​លើក​កម្លាំង និង​សម្រាប់​ព្យាបាល ជំងឺ កន្ត្រាក់​ញាក់សាច់​ដុំ ជាពិសេស​សាច់ដុំ​នៃ​គ្រឿង​រំលាយ​អាហារ​៕



​ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


© រក្សាសិទ្ធិដោយ thmeythmey.com