ពីនេះ ពីនោះ
កសាង​សមភាព​បុគ្គល ដើម្បី​អភិវឌ្ឍ​ជាតិ ជា​រឿង​ចាំបាច់​
16, Aug 2016 , 8:28 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សមភាព​បុគ្គល​គឺជា​តម្លៃ​មួយ​ដែល​បង្ហាញ​ពី​ភាព​ស្មើភាព​គ្នា​រវាង​បុគ្គល​ម្នាក់ៗ​។  តែ​ទោះជា​យ៉ាងណា នៅក្នុង​សង្គម​មិន​ទាមទារ​ឲ្យ​បុគ្គល​គ្រប់រូប​ត្រូវតែ​ស្មើគ្នា​គ្រប់​កាលៈទេសៈ​នោះដែរ​។ ប៉ុន្តែ​សមភាព​គឺមាន​នាទី​សំខាន់​ដើម្បី​ឲ្យ​បុគ្គល​គ្រប់រូប​ចេះ​គោរព និង​ឲ្យ​តម្លៃ​គ្នា​។



​ជាការ​ពិតណាស់ សមភាព​បុគ្គល​បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ជាតិ ដោយ​មូលហេតុ​មួយចំនួន​ដូចជា លុបបំបាត់​ការរើសអើង តាមរយៈ​ការទទួលបាន​នូវ​ផលប្រយោជន៍ ការចូលរួម​ការគាំទ្រ​ដូចគ្នា​។ បន្ថែម​ពី​នោះ គឺ​ទទួលបាន​ការសិក្សា​រៀនសូត្រ ពី​សហការ​សេ​វិក​រួម​ការងារ​ក្នុង​ស្ថាប័ន ទទួលបាន​ការទទួល​ស្គាល់​តម្លៃ​និង​ការគោរព​ស្របច្បាប់ ទ​ទូល​បាន​ឱកាស​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ និង​ទទួល​ព័ត៌មាន​គ្រប់គ្រាន់ និង​ទាន់ពេលវេលា​។​

​បន្ថែម​ពីនេះ សមភាព​បុគ្គល និង​ធ្វើ​ឲ្យ​បុគ្គល​គ្រប់គ្នា​ទទួលបាន​សិទ្ធិ​បញ្ចេញ​មតិយោបល់ និង​ទទួលយក​/​ស្តាប់​យោបល់​អ្នកដទៃ​។ មាន​អារម្មណ៍​កក់ក្ដៅ ស្និទ​ស្នាល ស្មោះត្រង់ និង​ទទួលបាន​ការរិះគន់​ក្នុងន័យ​ស្ថាបនា​ផងដែរ​។ សមភាព​បុគ្គល​នឹង​បណ្ដុះ​ឲ្យ​មាន​ឆន្ទៈ​ចូលរួម​ក្នុង​សកម្មភាព​ការងារ​របស់​អង្គភាព ឬ​ស្ថាប័ន​របស់ខ្លួន​។ បង្កើតបាន​នូវ​វប្បធម៌​ចែករំលែក​ចំណេះដឹង​យ៉ាង​ទូលំទូលាយ បង្កើន​សាមគ្គីភាព ភក្ដីភាព និង​ចំណងមិត្តភាព​ជា​កម្លាំង​ស្នូល ដែល​អាច​នាំមក​នូវ​ភាពជោគជ័យ​របស់​ស្ថាប័ន និង​សង្គមជាតិ​មានការ​អ​ភ​វ​ឌ្ឍ​។​

​ទាំងនេះ​គឺជា​ហេតុផល​តូចៗ​មួយចំនួន​ដែលជា​ចំណែក​មួយ​ក្នុងការ​រៀបចំ និង​អភិវឌ្ឍ​សង្គម តាម​ដោយ​ផ្ដើមចេញពី​ភាពស្មើគ្នា​ក្នុងនាម​ជា​ពលរដ្ឋ​នៅក្នុង​សង្គម​នោះ​។ ដ្បិតថា ពាក្យ​សមភាព​មិនអាច​ធ្វើ​ឲ្យ​មនុស្ស​ស្មើភាព​គ្នា​ទាំងស្រុង​នៅក្នុង​សង្គម ប៉ុន្តែ​ឲ្យ​តែ​បុគ្គល​គ្រប់រូប​អាច​យល់បាន​ពី តម្លៃ​ស្មើគ្នា​ក្នុងនាម​ជា​មនុ​ស្សបាន​នោះ​ភាពប្រសើ​ឡើង​នៃ​សង្គម​នឹង​កើតមាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com