ពីនេះ ពីនោះ
ពាក្យ​«​អត្តនោម័តិ​» មាន​អត្ថន័យ​បែបណា​?
16, Aug 2016 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​អត្តនោម័តិ​» គឺជា​ពាក្យ​មួយ​ដែល​សាធារណជន​តែងតែ​និយាយ និង​សរសេរ ជាពិសេស ក្នុង​ស្រទាប់​បញ្ញវន្ត និង​អ្នកសិក្សា​បាន​ខ្ព​ង​ខ្ពស់​។ វចនានុក្រម​ខ្មែរ​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​សរសេរ និង​ឲ្យ​និយមន័យ​ពាក្យ​ថា អត្តនោម័តិ ដូចខាងក្រោម​៖



​ពាក្យ​«​អត្តនោម័តិ​» មាន​ថ្នាក់​ពា​ក្ស​ជា​នាម មានន័យថា គំនិត​នៃ​ខ្លួន ការយល់ឃើញ​ដោយ​គំនិត​របស់ខ្លួនៈ និយាយ​តាម​អត្តនោម័តិ​, សេចក្ដី​នេះ​ជា​អត្តនោម័តិ​។​

​នៅក្នុង​ទស្សនវិជ្ជា ពាក្យ​«​អត្តនោម័តិ​» គឺជា​ទ្រឹស្ដី​មួយ​ដែល​យល់ថា អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​កំណត់ដោយ​ប្រធាន​វិស័យ​ភាព​។ ហើយ​ការយល់ដឹង​របស់​មនុស្ស នឹងធ្វើ​ការឆ្លុះបញ្ចាំង​ពី​ពិភព​ខាងក្រៅ​។ វា​គឺជា​តម្លៃ​មួយ​ត្រូវ​បានបង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​មនោសញ្ចេតនា ឥរិយាបថ និង​ជំនឿ​ដែល​មនុស្ស​បាន​ជួបប្រទះ ឬ​ឆ្លងកាត់​។ ក្នុងនោះ​ផងដែរ «​អត្តនោម័តិ​» ក៏​ជា​ទ្រឹស្ដី​មួយ​ដែល​ផ្ដល់​តម្លៃ​ទៅលើ​គំនិត​របស់​បុគ្គល​។

​ដកស្រង់​ពី​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត និង​មេរៀន​ទស្សនវិជ្ជា​


© រក្សាសិទ្ធិដោយ thmeythmey.com