ពីនេះ ពីនោះ
ពពូល​បំពង់ក​លឿង​ច្រើន​រកស៊ី​ផ្លែឈើ​និង​រស់នៅ​ជា​ហ្វូង​
16, Aug 2016 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពពូល​បំពង់ក​លឿង គឺជា​ឈ្មោះ​បក្សី​មួយ ដែល​បក្សី​ឈ្មោល មាន​លក្ខណៈ​ស្រដៀង​បំ​ប្លុក​ដែរ តែ​ចំពុះ​ពណ៌​ប្រផេះ និង​តូច​ស្រ​ឡូ​ន​ជាង បំពង់ក​មាន​ដៅ​ពណ៌​លឿង និង​ទ្រូង​ពណ៌​ទឹកក្រូច គ្មាន​វ័​ណ្ណ​បៃតង​ជុំវិញ​ភ្នែក​ទេ​។ ចំណែក​បក្សី​ញី មាន​លក្ខណៈ​ស្រដៀង​កំប្លុក​ញី​ដែរ តែ​ចំពុះ​តូច​ជាង ពណ៌​ប្រផេះ គ្មាន​វ័​ណ្ណ​ជុំវិញ​ភ្នែក​។ បក្សី​នេះ ច្រើន​រស់នៅក្នុង​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្ដាល​ស្រោង​។ ជាទូទៅ​បក្សី​នេះ​ច្រើន​រកស៊ី​ផ្លែឈើ​និង​រស់នៅ​ជា​ហ្វូង​។ ពពូល​បំពង់ក​លឿង​តែងតែ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ និង​មាននៅ​គ្រប់​ទីកន្លែង​តាម​តំបន់​ខាងលើ ហើយ​ធ្វើ​ការបន្ត​ពូជ​ចាប់ពី​ខែ មេសា ដល់​ខែឧសភា​។​



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com