ពីនេះ ពីនោះ
ពពូល​ជើង​លឿង តែងតែ​នៅលើ​ដើមឈើ​រក​ផ្លែឈើ​ជា​ចំណី​
17, Aug 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ពពូល​ជើង​លឿង គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល​មាន​ក្បាល​ពណ៌​ប្រផេះ បំពង់ក និង​ទ្រូង​ពណ៌​លឿង​លាយ​បៃតង ចំណែកឯ​ខ្នង​មាន​ពណ៌​បៃតង ពោះ​ពណ៌​ប្រផេះ ជើង​លឿង កន្ទុយ​ឆ្នូត​ទទឹង​២​កង់​ពណ៌​លឿង និង​បៃតង​។ ចំណែក​បក្សី​ញី​វិញ មា​នក និង​ទ្រូង​ពណ៌​លឿង​ស្រស់ ខ្នង​ពណ៌​បៃតងខ្ចី​។  បក្សី​នេះ ច្រើន​រស់នៅ​តាម​ព្រៃរបោះ​ចម្រុះ ដំណុះ​ព្រៃ​ក្មេង តំបន់​ទំនាប់​ជាដើម​។ ចំពោះ​ការស្វែងរក​ចំណី​វិញ​នោះ ពពូល​ជើង​លឿង​តែងតែ​នៅលើ​ដើមឈើ​រក​ផ្លែឈើ​ជា​ចំណី​។ វា​តែងតែ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ​នៅតាម​តំបន់​ដែល​បាន​រៀបរាប់​ខាងលើ ហើយ​ធ្វើ​ការបន្ត​ពូជ​ចាប់ពី​ខែ មីនា ដល់​ខែ មិថុនា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com