អត្ថបទពាណិជ្ជកម្ម
​អញ្ចឹង​តើ​បាន​គេ​ថា​ប៊ិច S Pen​របស់​សាម​សុង Galaxy Note7 ឡូយ​!
22, Aug 2016 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​លោក​អ្នកមាន​ដឹង​ទេ​ថា លក្ខណៈពិសេស​អ្វីដែល​ធ្វើ​ឲ្យ​ទូរ​សព្ទ​សាម​សុង Galaxy Note7 មាន​ភាព​អស្ចារ្យ​ជាង​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ដែលមាន​ដាក់លក់​ក្នុង​ទីផ្សារ​?

​ទូរ​សព្ទ​សាម​សុង Galaxy Note7 បាន​ភ្ជាប់​មក​នូវ​មុខងារ​ថ្មី​របស់​ប៊ិច S Pen ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​កត់ត្រា​ដូច​ប្រើ​ប៊ិច​ពិតៗ​ដើម្បី​សរសេរ ឬ​លុប ដោយសារតែ​ទំហំ នៃ​ចុង​ប៊ិច​បាន​បន្ថយ​ពី ១,៦ មី​លី​ម៉ែត្រ មក​ត្រឹមតែ ០,៧ មី​លី​ម៉ែត្រ និង​បំពាក់​ជាមួយ IP68 ធន់​នឹង​ទឹក ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់ Galaxy Note7 កត់ត្រា​យ៉ាង​ងាយស្រួល ដោយ​គ្មាន​ការរំខាន ទោះបីជា​នៅពេលដែល​អេក្រង់​សើម​ក៏ដោយ ហើយ​អ្វីដែល​ពិសេស​នោះ អ្នក​មិនចាំបាច់​សាក​ថ្ម ប៊ិច​នេះ​ទេ​។​

​អ្វីដែល​គួរ​ឲ្យ​ស្ងើចសរសើរ​ពី​ភាព​ឆ្លាត​វៃ​នៃ​ប៊ិច S Pen គឺ អ្នកប្រើប្រាស់​អាចបង្កើត GIFs បាន​ភ្លាមៗ​ជាមួយនឹង​មុខងារ​របស់ Smart Select និង​អាច​បកប្រែ​ភាសា​ណាមួយ​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​យក​ចុង​ប៊ិច​ដាក់​ពីលើ​ពាក្យ​នោះ​។ មិនតែប៉ុណ្ណោះ អ្នក​អាច​សរសេរ​កំណត់ត្រា របស់​អ្នក​ទោះបីជា​នៅពេល​អេក្រង់​បិទ និង អាច​បង្ហាញ​ជានិច្ច​នៅលើ​អេក្រង់​។ 

​សូម​ចូល​ទស្សនា​វីដេអូ​ខាងក្រោម ដើម្បី​ដឹង​ឲ្យ​កាន់តែច្បាស់​ពី​លក្ខណៈពិសេស​នៃ​ប៊ិច S Pen ដ៏​ទំនើប​អស្ចារ្យ​របស់​ទូរ​សព្ទ​សាម​សុង Galaxy Note7 ដែល​គ្មាន​គូ​ប្រៀប​។ 


(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com