ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បន្ទប់ប្រឡងមួយមានបេក្ខជន២នាក់ តែអនុរក្ស និងអ្នកសង្កេតការណ៍ច្រើន
22, Aug 2016 ,
5:47 pm
រូបភាព
×
ដោយ:
ថ្មីៗ
អ្នកចេះ គឺជាប់! ប៉ុន្តែការភ័យព្រួយច្បាស់ជាគេចមិនផុតឡើយនៅពេលប្រឡង។ នៅបន្ទប់លេខ១៧ ក្នុងមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុងខាងជើង នៃខេត្តកំពង់ឆ្នាំង មានបេក្ខនារីប្រឡងតែពីររូបប៉ុណ្ណោះ ប៉ុន្តែពួកគេស្ថិតក្រោមការត្រួតពិនិត្យពីសំណាក់អនុរក្ស២នាក់ រួមទាំងអ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ។
បើតាមរូបភាពដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយ (Anti-Corruption Unit) កាលពីព្រឹកថ្ងៃទី២២ ខែសីហា ដែលជាព្រឹកថ្ងៃដំបូងនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បេក្ខនារី ឱ សារ៉ាយ មកពីវិទ្យាល័យហ៊ុន សែន ទឹកផុស និងបេក្ខនារី ឱ ស្រីរ៉ៃ មកពីវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងបន្ទប់ប្រឡងដ៏ធំទូលាយមួយ ដោយស្ថិតក្រោមក្រសែភ្នែកអនុរក្ស និងអ្នកសង្កេតការណ៍ដែលមានចំនួនច្រើនជាងខ្លួន។
អ្នកសង្កេតការណ៍របស់ ACU បានសរសេរបញ្ជាក់ថា៖ «តាមនិយាម ក្រសួងអប់រំ បានកំណត់ ក្នុងមួយបន្ទប់ត្រូវមានបេក្ខជនតែ២៥រូប ដូចនេះហើយបានជាបេក្ខជន០២រូបនេះ ត្រូវដាក់អោយនៅបន្ទប់ប្រលងមួយដូចគេដែរ ដោយសារតែចំនួនសេស សល់ពីបន្ទប់ផ្សេង។ ទោះមានបេក្ខជនតែ០២រូប អនុរក្សក៏មាន០២ រូប អមដោយអ្នកសង្កេតការណ៍យើងផងដែរ»។
ប្រហែលជាមិនមានអ្វីជាបញ្ហាចោទនោះឡើយ ព្រោះរូបភាពមួយសន្លឹកបានបង្ហាញបេក្ខនារីម្នាក់ បង្ហាញស្នាមញញឹមនៅមុខបន្ទប់ នាពេលប្រឡងវិញ្ញាសាភាសាអង់គ្លេស៕
រូបថតទាំងអស់៖ Facebook ACU
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អប់រំ
បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
7 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
14 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម