ពីនេះ ពីនោះ
ក្រឡាញ់​ប្រភេទ​ឈើ​ជាប់​ល្អ ទុក​បាន​ពី​៥០ ទៅ​១០០​ឆ្នាំ​
27, Aug 2016 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រឡាញ់ គឺជា​ឈ្មោះ​ចុ​ល្ល​ព្រឹក្ស​មួយ​ប្រភេទ កម្ពស់ ១៥ ទៅ​២៥​ម៉ែត្រ​ដុះ​ក្នុងព្រៃ​ក្រាស់ ឬ​ស្រោង នៃ​ឥណ្ឌូចិន ខ្មែរ លាវ វៀតណាម ថៃ​។ ផ្លែ​ទុំ​គេ​ចូលចិត្ត​បរិភោគ​ណាស់ មាន​លក់​ក្នុង​ទីផ្សារ​នៅ​រដូវភ្លៀង​។



សំបក​អាច​ជំនួស​ស្លា​សម្រាប់​ស៊ី​ម្លូ ផ្លែ​ក្រឡាញ់​ពី​ធម្មជាតិ​គឺ «​មាន​រសជាតិ​ចត់​»​។ គេ​យក​សំបក​ធ្វើ​ថ្នាំ​ជ្រលក់​សំពត់ អាវ និង​សំណាញ់​។ ដើម​ក្រឡាញ់​គឺជា​ប្រភេទ​ឈើ​ជាប់​ល្អ សម្រាប់ធ្វើ​សសរផ្ទះ នឹង​រនូត តែ​ឈើ​នេះ ទុក​មិន​បានយូរ​ហួស​ពី​៥០ ទៅ​១០០​ឆ្នាំ​ឡើយ​។ គេ​និយម​យក​ឈើ​នេះ​មក​ធ្វើ​រ៉ក ធ្វើ​ត្បាល់ កិនស្រូវ និង​រទេះគោ ដូចជា​ធ្វើ​ដុំរទេះ ខ្នល់រទេះ និង​ក្រង​អ​ន្ទា​សរ​ទេះ​។​

ដកស្រង់​ពី​សៀវភៅ​៖ វចនានុក្រម ការប្រើប្រាស់​រុក្ខជាតិ​ក្នុងប្រទេស​កម្ពុជា​,​រក្សា​សិទ្ធិ​អ្នកគ្រូ ឌី ផុន​


Tag:
 ​រុក្ខជាតិ​នៅ​កម្ពុជា​ ​
© រក្សាសិទ្ធិដោយ thmeythmey.com