ជាតិ
កំណែ​វិញ្ញាសា​បាក់​ឌុប​ចាប់ផ្តើម​នៅថ្ងៃនេះ​ហើយ​
28, Aug 2016 , 10:18 am        
រូបភាព
ក្រុមការងារនៅមណ្ឌល​វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ចាប់កែសន្លឹកកិច្ចការបេក្ខជន លើវិញ្ញាសាប្រវត្តិវិទ្យា។ រូបថត ACU
ក្រុមការងារនៅមណ្ឌល​វិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ ចាប់កែសន្លឹកកិច្ចការបេក្ខជន លើវិញ្ញាសាប្រវត្តិវិទ្យា។ រូបថត ACU
ភ្នំពេញ​៖ គណៈកម្មការ​កំណែ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ចាប់ផ្តើម​កែ​សន្លឹក​វិញ្ញាសា​បេក្ខជន​នៅ​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០១៦ នេះ​នៅតាម​មណ្ឌល​កំណែ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​។​



ក្រុម​អត្រាកំណែ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​យក​កាបូប និង​ទូរ​សព្ទ​ដៃ​ចូលក្នុង​មណ្ឌល​កំណែ​ឡើយ ហើយ​ការ​បង្ហោះ​ចេញ​នូវ​អត្រាកំណែ និង​សន្លឹក​កិច្ចការ​របស់​បេក្ខជន នៅតាម​បណ្តាញ​សង្គម ត្រូវបាន​ហាមឃាត់​។ ជាមួយគ្នានេះ មណ្ឌល​កំណែ​ទាំងអស់ ក៏ត្រូវ​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ផងដែរ​។​

ការប្រកាស​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ក្នុង​ឆ្នាំ​២០១៦​នេះ នឹងធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។ ចំណែកឯ​មណ្ឌល​តាម​បណ្ដា​ខេត្ត​នានា នឹង​ប្រកាស​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ និង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​៕


Tag:
 ​អប់រំ​
  ​បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com