អន្តរជាតិ
អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង​ប្រើ​លុយ​អឺរ៉ូ​ក្នុងការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច ដោយ​មិន​ខ្វល់​ពី​ដុល្លារ​អាមេរិក​
28, Aug 2016 , 2:14 pm        
រូបភាព
ដោយ: រួបរួម
អ៊ីរ៉ង់ និង​កូរ៉េខាងត្បូង នឹង​ចាប់ផ្តើម​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់ខ្លួន​ដោយ​ប្រើ​រូបិយ​បណ្ណ​អឺរ៉ូ​ជា​មូលដ្ឋាន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Hamid Baedinejad អនុរដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ តាមរយៈ​គណនី Instagram របស់ខ្លួន​។​



រដ្ឋាភិបាល​ក្រុង​តេ​អេ​រ៉ង់ និង​សេ​អ៊ូ​ល នឹង​ទូទាត់​សាច់ប្រាក់​អឺរ៉ូ​ក្នុងការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់ខ្លួន​ចាប់ពី​ថ្ងៃទី​២៩ ខែសីហា ខាងមុខនេះ​។ សម្រាប់​អ៊ឺ​រ៉ង់ នេះ​ជាការ​ចំអក​មួយ​ទៅកាន់​សហរដ្ឋអាមេរិក ដែល​ប្រើប្រាស់​ទណ្ឌកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​របស់​ខ្លួន​។​

បើតាម​ការផ្សាយ​របស់​សារព័ត៌មាន BFM Business រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូង Yoo Il-Ho បាន​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ឲ្យ​បាន​ឆាប់រហ័ស​ជាមួយ​អ៊ីរ៉ង់ បន្ទាប់​ធនាគារ​កូរ៉េខាងត្បូង KEB Hana Bank, Shinhan Bank និង Woori Bank បាន​បើក​សាខា​របស់ខ្លួន​នៅក្នុង​ទីក្រុង​តេ​អេ​រ៉ង់ កាលពី​ខែឧសភា កន្លងមក​៕

Tag:
 អ៊ីរ៉ង់​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com