អត្ថបទពាណិជ្ជកម្ម
វិធីសាស្រ្តគំរូថ្មីក្នុងការការពារប្រព័ន្ធសុវត្ថិភាពបច្ចេកវិទ្យាបច្ចុប្បន្ន
28, Aug 2016 , 4:41 pm        
រូបភាព
ដោយ:
កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន Portcullis Technologies សហការ​ជាមួយ​ក្រុមហ៊ុន Athena Dynamics ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន BH Global Corporation Ltd ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​ហ៊ុន​របស់​ប្រទេស​សិង្ហ​បុរី បានធ្វើ​បទ​បង្ហាញ​ចែករំលែក​នូវ​វិធីសាស្ត្រ​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ជួយ​ស្ថាប​ន័​ជាច្រើន​ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការថែរក្សា​ការពារ​ទុកជាមុន ដើម្បី​ជៀស​ពី​ការគំរាមកំហែង​និង​ការវាយប្រហារ​លើ​ប្រព័ន្ធ cyber​។​

លោក Ken Soh អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Athena Dynamics របស់​ប្រទេស​សិង្ហ​បុរី​បាន​ឲ្យ​ដឹងថា តាម​បទពិសោធន៍​របស់គាត់​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​ព័ត៌មានវិទ្យា​កន្លង ឃើញថា​ការការពារ​មានការ​លំបាក​ជាមួយនឹង​ប្រព័ន្ធ​សុវត្ថិភាព ពី​គំរាមកំហែង​ពី​ក្រុម Hacker ។ បច្ចុប្បន្ន គាត់​បាន​សហការ​ជាមួយ Portcullis Technologies ដើម្បី​រក​ដំណោះស្រាយ នានា (Tools) ដែល​អាច​ទប់ស្កាត់​CyBer Strike ជូន​ស្ថាប័ន​ផ្សេងៗ ក្នុង​កញ្ចប់​សមរម្យ ។​

លោក Stephen Path ប្រធាន​សហព័ន្ធ​បច្ចេកវិទ្យា ICT កម្ពុជា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន មិន​ថា​ក្រុម​តូច រឺ​ក្រុមហ៊ុន​ធំ មួយចំនួន មិនទាន់បាន​គិតពី​បញ្ហា​ដែល​នឹង​កើតឡើង​ពី​ក្រុម Hacker នៅឡើយ​ទេ ។ ដោយ លោក Stephen Path យល់ថា​បណ្តាល​ក្រុម​ទាំងនេះ​មិនសូវមាន ថវិកា​សម្រាប់​ចំណាយ​លើក​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​នេះ​នៅ​ឡើង ។​ដូច្នេះហើយ បានជា​លោក Stephen Path និង​សមាគមន៍ ព្យាយាម​ជំរុញ គ្រប់​ស្ថាប័ន​ដែល​មិនទាន់មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព ឲ្យ​យល់ដឹង​កាន់តែច្បាស់​ពី​ផលប៉ះពាល់​ជាច្រើន ដែល​នឹង​កើតឡើង​នៅពេល​ខាងមុខ​ទៀត​។






(​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com