អត្ថបទពាណិជ្ជកម្ម
SharePong សម្ពោធ​វត្តមាន​ថ្មី​នៅ​កម្ពុជា ដើម្បី​ផ្តល់​ការលើកទឹកចិត្ត​ដល់​អ្នក​ចែកចាយ​(Sharers) ក្នុង​បណ្តាញ​សង្គម​
02, Sep 2016 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ប្រទេស​កម្ពុជា ភ្នំពេញ ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ​២០១៦- SharePong គឺជា​បណ្តាញ​ថ្មី​មួយ ប្រើ​សម្រាប់​ការចែក​ចាយ​អត្ថបទ ឬ​ព័ត៌មាន​ថ្មី ទៅកាន់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។ សម្រាប់​ថ្ងៃនេះ SharePong ប្រកាស​ចាប់ផ្តើម ដាក់​ឲ្យ​ប្រើប្រាស់​បណ្តាញ​របស់ខ្លួន ហើយ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​ដល់​អ្នក​ចូលចិត្ត​ចែកចាយ​ព័ត៌មាន ឬ​ការកំសាន្ត​ផ្សេងៗ នូវ​ឱកាស​នៃ​ការ​រកចំណូលបាន​ពី​ការ​ចែកចាយ​របស់ខ្លួន​។​

​ជាមួយ​បណ្តាញ​ថ្មី​នេះ យុវវ័យ​កម្ពុជា និង​អ្នក​ដែល​ពូកែ​ខាង​ការប្រើប្រាស់​បណ្តាញ​សង្គម​អាច​រកប្រាក់​ចំណូល​បាន​មួយផ្នែក ហើយ​រាល់​ការ​ចែកចាយ​ព័ត៌មាន​ពី​ក្រុមហ៊ុន​ណាមួយ​នោះ ពួកគេ​ក៏បាន​ជួយ​ឲ្យ​ម៉ាក​យីហោ​របស់​ក្រុមហ៊ុន​ទាំងនោះ ឲ្យ​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើនឡើងៗ ជាមួយនឹង​ព័ត៌មាន​ផ្តាច់មុខ និង​ត្រឹមត្រូវ​បំផុត តាមរយៈ បណ្តាញ SharePong​។​



«​ការកើនឡើង​នៃ​ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម គឺ​ច្រើន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់​។ ទាំងនេះហើយ​ដែល​នាំ​ឲ្យ​មាន​ចំនួន​កើនឡើង​ថេរ នៃ​បណ្តាញ​រកប្រាក់​ចំណូល​តា​ម​បណ្តាញ​អ៊ីនធឺណិត ក៏ដូចជា​បណ្តាញ​ចែកចាយ​SharePong បាន​ចូលខ្លួន​មកជួយ​ប្រជាជន​កម្ពុជា ជាពិសេស​យុវវ័យ ឲ្យ​ទទួលបាន​គុណប្រយោជន៍​ជាមួយគ្នា​។​» នេះ​បើតាម​សំដី​របស់លោក Andrew Tan សហ​ស្ថាបនិក​របស់ SharePong​។​

​តាមរយៈ​គេហទំព័រ SharePong សមាជិក​របស់​យើង​នឹង​បានទទួល​រង្វាន់​ជា​សាច់ប្រាក់ បូក​ជាមួយ​ចំនួន​ពិន្ទុ រាប់បញ្ចូល​ទាំង​អស់ពី​ការចែករំលែក​នូវ​អត្ថបទ ដែល​ជួយ​ផ្សព្វផ្សាយ​ម៉ាក​តាម​អន​ឡាញ​នេះ​។ ព័ត៌មាន​ដែល​សុ​ក្រិត​ត្រឹមត្រូវ ដែល​ចេញពី​បណ្តាញ SharePong នឹង​ផ្តល់​ឲ្យ​សមាជិក​ទាំងអស់ នូវ​ឱកាស​រកប្រាក់​ចំណូល​ឡើង​រហូតដល់ ៥០​ដុល្លារ ក្នុង​១​សប្តាហ៍ រួមជាមួយ​រង្វាន់​ជាច្រើន​ទៀត​។ អ្នក​ចែករំលែក (Sharers) អាច​រកប្រាក់​បាន​ពី​បណ្តាញ​នេះ គឺ​នៅពេល​មាន​មិត្តភក្តិ​របស់​ពួកគេ បាន​ចុច​លើ​តំណ​ភ្ជាប់ (Links) ហើយក៏​បាន​ជួយ​ផ្សព្វផ្សាយ​ដល់​ម៉ាក ដែល​យើង​អាច​ឃើញ​ការរីកចម្រើន​នេះ តាមរយៈ​យុទ្ធសាស្ត្រ​តាម​អន​ឡាញ​របស់​យើង​នឹង​ភ្នែក​តែម្តង​។​



​តាមរយៈ​ភាពជា​ដៃគូ ជាមួយ​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ធំៗ សមាជិក SharePong អាច​ដក​ប្រា​ក់បាន តាមរយៈ​ការផ្ទេរ​ប្រាក់​ចេញពី​ធនាគារ ដែល​ធានា​សុ​វត្តិភាព​បំផុត​។ ជាមួយនឹង​ប្រាក់ចំណូល​បន្ថែម ដែល​ចេញពី SharePong យុវវ័យ​កម្ពុជា​ដទៃទៀត ក៏​អាច​ចាប់ផ្តើម​កសាង​ក្តី​សុ​បិ​ន្ត ដូចជា​ផ្គត់​ផ្គង​ការសិក្សា​របស់​ពួកគេ ឬ​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​បាន​ទៅ​ថ្ងៃ​ខាងមុខ​។​

​លោក Tan បាន​បន្ថែមទៀតថា​៖ «​ក្មេងជំនាន់ក្រោយ គឺ​ទំនងជា​ជឿទុកចិត្ត​មិត្តភក្តិ ជាង​ការផ្សាយពាណិជ្ជកម្ម​ផ្សេងៗ​។ ដូច​ច្នេះ​SharePong បាន​ផ្សារភ្ជាប់​គម្លាត​រវាង​ម៉ាក និង​អ្នកប្រើប្រាស់​អន​ឡាញ នូវ​ព័ត៌មាន​ជាក់់ច្បាស់ ដែល​គួរឱ្យ​រំភើប​, សប្បាយ​, ពោរពេញ​ដោយ​ព័ត៌មាន និង​សំខាន់បំផុត​នោះ​គឺជា​ព័ត៌មាន ដែល​ចាំបាច់​សម្រាប់​មនុស្ស ឲ្យ​កាន់តែ​ជិត​ចូលគ្នា​។ ខណៈពេលដែល​យើង​ចាត់ទុក​ខ្លួន​យើង​ជា​អ្នកបង្កើត​លទ្ធភាព តាមរយៈ​ការបង្កើន​ល្បឿន​កំណើន​ប្រាក់ចំណូល ដើម្បី​បង្កើន​ឱកាស​អាជីវ​កម្មនេះ​។ យើង​សង្ឃឹមថា SharePong នឹង​ក្លាយជា​វេទិកា​សំខាន់​មួយ ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការបង្កើត​គំនិត​អភិឌ្ឍន៍​ថ្មីៗ ក្នុងប្រទេស​កម្ពុជា​។​»

សូម​ចូលមក​កាន់​គេហទំព័រ​របស់​យើង តាមរយៈ http://www.share-pong.com/ ដើម្បី​ក្លាយជា​សមាជិក​របស់​យើង​។
​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៖
https://www.facebook.com/SharePong/?fref=ts

(​អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 SharePong
© រក្សាសិទ្ធិដោយ thmeythmey.com