ជាតិ
លោក អូ​បា​ម៉ា ប្រាប់​យុវជន​កម្ពុជា​ថា បញ្ហា​កុមារ​ជា​រឿង​អាទិភាព​នៅ​អាមេរិក​
07, Sep 2016 , 5:20 pm        
រូបភាព
ដោយ:
​លួង​ប្រា​បាង​-​ឡាវ​៖ ក្នុងជំនួប​ពិសេស​ជាមួយ​ក្រុមយុវជន​អាស៊ាន យុវជន​កម្ពុជា​ម្នាក់​គឺ​លោក រ័ត្ន សុផាន់​ណា បាន​សួរ​សំណួរ​ទៅកាន់​ប្រធានាធិបតី​អាមេរិក ពាក់ព័ន្ធ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅ​សហរដ្ឋអាមេរិក​។



« ប្រសិន គោលដៅ​ទាំង​១៧ នៃ​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​ត្រូវបាន​អនុវត្ត​នៅ អាមេរិក តើ​គោលដៅ​មួយណា​ដែល​ត្រូវ​ចាត់ទុកជា​គោលដៅ​អាទិភាព​? មូលហេតុ​អ្វី ? ហើយ​លោក​នឹង​នឹង​ដោះស្រាយ​ដោយ​របៀប​ណា​?»​។ នេះ​ជា​សំណួរ​របស់​យុវជន​កម្ពុជា ឈ្មោះ រ័ត្ន សុផាន់​ណា ដែល​ចោទសួរ​ទៅកាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងជំនួប​ជាមួយ​ភាពជា​អ្នកដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍​នៅ​ទីក្រុង​លួង​ប្រា​បាង​។



​ភ្លាមៗ​នោះ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឆ្លើយថា បញ្ហា​នៅ​អាមេរិក​បច្ចុប្បន្ន​គឺ​ក្មេងៗ​ដែល​ក្រីក្រ ហើយ​មិនមាន​អាហារ​គ្រប់គ្រាន់​បរិភោគ និង​ប្រឈម​ការលំបាក​ក្នុង​ការទទួល​បានការ​សិក្សា​។​

​លោក​ពន្យល់ថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ដោះស្រាយ​ព្រោះថា កាលណា​បើ​កុមារ​ប្រឈម​ភាពក្រីក្រ​បែបនេះ  វា​នឹង​ក្លាយជា​បញ្ហា​នៅ​ថ្ងៃ​អនាគត​។ នេះ​ក៏ដោយ​សារ​នៅក្នុង​ឆ្នាំ ២០៥០ អាមេរិក​លែង​ជា​ប្រទេស​ដែលមាន​ប្រជាជន​ស្បែក​ច្រើន​ទៀតហើយ តែ​សម្បូរ​ដោយ​ជនជាតិ​អាស៊ី និង​ឡាទីន​វិញ​។

​លោក​បន្តថា​៖ «​បើសិន​ក្មេងៗ​នាពេល​បច្ចុប្បន្ន​ក្រីក្រ សង្គម​យើង​ក៏​នឹង​ក្រ​ដែរ​»​។​








Tag:
 អូ​បា​ម៉ា​
  YSEALI
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com