ជាតិ
ភ្ជុំបិណ្ឌ​៖ លោក ស៊ុន ចានថុល នឹង​ចុះកិច្ចសន្យា​ជាមួយ​សមាគម​ដឹកជញ្ជូន​កុំ​ឲ្យ​ដំឡើងថ្លៃ​
09, Sep 2016 , 10:39 pm        
រូបភាព
រូបភាព​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
រូបភាព​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
ដោយ:
​ភ្នំពេញ​៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២២ ខែកញ្ញា ខាង​មុននេះ ក្រសួង​នឹង​អញ្ជើញ​សមាគម​ដឹកជញ្ជូន និង​សមាគម​ដឹក​អ្នកដំណើ​ទាំងអស់ មកជួបជុំ​គ្នា​នៅ​ទីស្ដីការក្រសួង​ដើម្បី​ពិភាក្សា នឹង​ចុះកិច្ចសន្យា​មិន​ដំឡើងថ្លៃ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។ ប្រសិនបើ ក្រុមហ៊ុន​ណា​មិន​គោរព​តាម​កិច្ចសន្យា​នេះ ក្រុមហ៊ុន​នោះ​នឹង​ទទួលបាន​ការស្ដីបន្ទោស​ពី​ក្រសួង​។​



សូមស្ដាប់សំឡេង៖



​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែសីហា ឆ្នាំ​២០១៦ លោក ស៊ុន ចាន់ថុល បាន​ទទូច​ម្ដង​ហើយ​ម្ដងទៀត ក្នុងនាម​លោក​ជា​ទេសរដ្ឋមន្ត្រី​ថ្មី សុំ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ទាំងអស់ កុំ ដំឡើងថ្លៃ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​។ 

​លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ក្រសួង​នឹងធ្វើ​លិខិត​អំពាវនាវ កុំ​ឲ្យ​មានការ​ដំឡើងថ្លៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ នៅពេល​ខាងមុខនេះ​។  ដើម្បី​ឲ្យ​ការអំពាវនាវ​នេះ​កាន់​តែមាន​ប្រសិទ្ធភាព ក្រសួង​សាធារណការ នឹង​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​មួយ នៅ​ព្រឹក​ថ្ងៃ​២២ ខែសីហា​ខាងមុខនេះ ដើម្បី​ជួប​ជាមួយ​សមាគម​ដឹកជញ្ជូន និង​ដឹក​អ្នកដំណើរ​ទាំងអស់ នៅ​ទីស្ដីការក្រសួង ដើម្បី​ពិភាក្សា​ការងារ និង​ធ្វើ​កិច្ចសន្យា មិន​តម្លើងថ្លៃ​សំបុត្រ​នេះ​តែម្ដង​។​



​លោក ស៊ុន ចាន់​ថុ​ន បាន​អះអាងថា ប្រសិនបើ ក្រុមហ៊ុន​ទាំងនោះ​នៅតែ​បន្ត​ឡើងថ្លៃ ក្រសួង​នឹង​ចាប់​សម្គាល់​ទុក ហើយ​ចាត់វិធានការ ដោយ​ធ្វើការ​ផ្សព្វផ្សាយ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទូរទស្សន៍​ស្រុក​ខ្មែរ ថា​ថ្ងៃក្រោយ​ប្រជាពលរដ្ឋ​មិនត្រូវ​ធ្វើដំណើរ​តាម​ក្រុមហ៊ុន​នោះ​ទៀត​ទេ​៕


Tag:
 ភ្ជុំបិណ្ឌ​
  តម្លៃ​សំបុត្រ​ធ្វើដំណើរ
© រក្សាសិទ្ធិដោយ thmeythmey.com