អន្តរជាតិ
សំណង់​នៅឯ​ក្រសួងការពារជាតិ ស​.​រ​.​អា រំឭក​ពី​ការវាយប្រហារ​ភេ​វក​ម្ម​
15, Sep 2016 , 7:39 am        
រូបភាព
ដោយ: VOA
​កាលពី​១៥​ឆ្នាំមុន ក្រសួង​ការពារ​ប្រទេស​របស់​ស​.​រ​.​អា​. បាន​ត្រូវ​វាយប្រហារ​។ យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ American Airlines ជើងហោះហើរ​លេខ​៧៧ បាន​ត្រូវ​ប្លន់​ហើយ​បាន​បើក​បុក​ក្រសួង​ការពារ​ប្រទេស​អាមេរិក បណ្តាលឱ្យ​អ្នកដំណើរ​ក្នុង​យន្តហោះ​នោះ​ស្លាប់​ទាំងអស់ ហើយ​ក៏មាន​មនុស្ស​១២៥​នាក់​ទៀត​ដែល​ធ្វើការ​ក្នុង​អាគារ​នោះ បាត់បង់​ជីវិត​ផងដែរ​។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​ក្រសួង​ការពារ ប្រទេស​បាន និយាយ​ជាមួយ​មនុស្ស​ពីរ​នាក់​ដែល​រង​ប៉ះពាល់​ដោយសារ​ការវាយប្រហារ​នោះ​។ ហើយ​លោក ឈឹម សុមេធ ជូន​សេចក្តី​ប្រែ​សម្រួល​៕




សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com