បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ប៉ាន់ គីមហេង មាន​មោទកភាព​ដែល​បាន​ជួយ​អ្នកស្ម័គ្រចិត្ត Peace Corps
16, Sep 2016 , 8:59 pm        
រូបភាព
​អ្នកស្រី ប៉ាន់ គីមហេង បាន​ចូលរួម​សហការ​ជាមួយ​យុវជន​ស្ម័គ្រចិត្ត Peace Corps រយៈពេល​៦​ឆ្នាំ​ហើយ ចាប់តាំងពី​ឆ្នាំ​២០១០​មក​។ បំណង​តែមួយគត់​ដែល អ្នកស្រី សម្រេចចិត្ត​ចូលរួម​ការងារ​ជាមួយ Peace Corps  គឺ​ចង់​ក្លាយជា​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​សហ​គម​ន៍​។ ទោះបី​បាន​ឆ្លងកាត់​បញ្ហា​ប្រឈម​ជាច្រើន ប៉ុន្តែ​អ្នកស្រី គីមហេង បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រូបគាត់​ក៏​ទទួលបាន​ចំណេះដឹង​យ៉ាងច្រើន​ពី​យុវជន​ស្ម័គ្រចិត្ត​ជនជាតិ​អាមេរិក មាន​ទាំង​ការគោរព​ពេលវេលា វិធីសាស្ត្រ​ក្នុងការ​បង្រៀន  វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាដើម​។



​អ្នកស្រី ប៉ាន់ គីមហេង បាន​គូសបញ្ជាក់ថា មាន​មោទកភាព និង​ពេញ​ចិត្តនឹង​ការងារ​ស្ម័គ្រចិត្ត​របស់គាត់​យ៉ាងខ្លាំង ព្រោះ​បាន​បំពេញ​ក្តី​សុបិន​របស់ខ្លួន​ដែល​ចង់​ជួយ​អភិវឌ្ឍន៍​សហគមន៍រ​បស់​ខ្លួន​។​

​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍ រវាង កញ្ញា ខន ចំប៉ា និង​អ្នកស្រី ប៉ាន់ គីមហេង ដៃគូ​ស្ម័គ្រ​ចិត្ត្ជា​មួយ​យុវជន​ស្ម័គ្រចិត្ត Peace Corps ៖








Tag:
 ​ប៉ាន់ គីមហេង​
  Peace Corps
© រក្សាសិទ្ធិដោយ thmeythmey.com