ពីនេះ ពីនោះ
លក្ខណៈ​៤​យ៉ាង​របស់​បណ្ឌិត
17, Sep 2016 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត អំពី​ស្ថាប័ន​សិក្សា​ណាមួយ នៅ​មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​ជា​បណ្ឌិត​នៅឡើយ​។ បណ្ឌិត​ដែល​ត្រឹមត្រូវ គឺ​ត្រូវមាន​សីលធម៌ និង​ចំណេះដឹង និង​លក្ខណៈ​៤​យ៉ាងដូច​ខាងក្រោម​៖

 


១) កតញ្ញូ មានន័យថា ដឹង​នូវ​ឧបការគុណ ដែល​គេ​ធ្វើ​មកលើ​ខ្លួន ហើយ​ធ្វើ​គុណ​តប​វិញ​។​
២) អត្ត​សិទ្ធិ មានន័យថា ប្រព្រឹត្ត​ធ្វើអំពើ​ល្អ​ដោយ​ខ្លួនឯង​
៣) បរិសុទ្ធ មានន័យថា ណែនាំ​អ្នកដទៃ​ឲ្យ​ធ្វើ​ល្អ​ផង​
៤) ស​ង្គ័​ហ មានន័យថា ជួយសង្គ្រោះ​ដល់​អ្នកដទៃ​
​សុភាសិត​បុរាណ​ខ្មែរ បាន​ពោលថា​«​មាន​ចរិយា ឥត​វិជ្ជា ដូច​បុ​ផ្ផា​ឥត​គ​ន្ធា មាន​វិជ្ជា ឥត​ចរិយា ដូច​ផ្លែ​ល្វា​ល្អ​តែ​ក្រៅ​»​។

​ប្រភព​៖«​មង្គល​ជីវិត មាគ៌ា​ឆ្ពោះទៅរក​សុភមង្គល​» រៀបរៀង​ដោយ ភិក្ខុ គូ សុភាព


Tag:
 ​ព្រះពុទ្ធ​
 ​ គូ សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com