អន្តរជាតិ
​បច្ចេកវិទ្យា
Google សម្ពោធ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន Pixel និង Pixel XL នៅ​ថ្ងៃទី​៤ ខែតុលា​
24, Sep 2016 , 6:59 pm        
រូបភាព
ដោយ: ធីតា
Google ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ស្វែងរក​តាម​អ៊ិន​ធ័​រ​ណិ​ត​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក បានកំណត់​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៦ ខាងមុខ ដើម្បី​បង្ហាញ​ផលិតផល​ទូរ​សព្ទ​ថ្មី​របស់ខ្លួន​តាមរយៈ Youtube គឺ​ម៉ូ​ឌែ​ល Pixel និង Pixel XL​។​

 
Pixel និង Pixel XL គឺ​ម៉ូ​ឌែ​ល​ទូរ​សព្ទ​ថ្មី​របស់​ក្រុមហ៊ុន Google ដែល​ប្រតិបត្តិការ​លើ​ប្រព័ន្ធ Android​។ យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ Android Police ពិធី​សម្ពោធ​នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​របស់ Google ក្នុង​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស​ស្កូ សហរដ្ឋអាមេរិក និង​អាច​រៀបចំ​ដំណាលគ្នា​នៅ​ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​។​
 
Pixel និង Pixel XL ជា​ទូរ​សព្ទ​ដែល​ក្រុមហ៊ុន Google ព្យាយាម​សម្រិតសម្រាំង​ដោយ​ខ្លួនឯង​ភាគច្រើន រួមទាំង​កាស​ត្រចៀក​ផងដែរ​។ ម៉ូ​ឌែ​ល​ថ្មី​ទាំងនេះ នឹងមិន​យក​លំនាំ​តាម Nexus ដែល Google សហការ​ផលិត​ជាមួយ HTC និង​ក្រុមហ៊ុន​ផ្សេងទៀត​នោះឡើយ​៕

 

Tag:
 បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com