ពីនេះ ពីនោះ
សុខភាព៖ ខ្ទឹមបារាំង​មាន​ប្រយោជន៍​ដល់សុខភាព
25, Sep 2016 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
 ខ្ទឹមបារាំង​ពិតជា​មាន​ប្រយោជន៍​ណាស់​សម្រាប់​បម្រើ​ដល់​ជីវភាព​រស់នៅ​របស់​ម​នុស្ស​យើង​រាល់ថ្ងៃ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អត្ថប្រយោជន៍​របស់​វា​ចំពោះ​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅពេលដែល​អ្នកធ្វើ​ម្ហូប ហើយ​មិន​ប្រយ័ត្ន​រលាក​ត្រូវ​ដៃ អ្នក​អាច​លាង​ទឹក​ចេញ រួច​បិត​ខ្ទឹមបារាំង​លើ​កន្លែង​រលាក នោះ​វា​នឹង​ជួយ​បំបាត់​ភាព​ឈឺ​ចុកចាប់​របស់​អ្នក ថែមទាំង​អាចធ្វើ​ឲ្យ​មុខរបួស​អ្នក​ឆាប់​ជាសះស្បើយ​បាន​។​

2.    នៅពេលដែល​អ្នក​ត្រូវ​សត្វ​ខាំ អ្នក​អាច​យក​ខ្ទឹមបារាំង​មក​លាប​លើ​ស្បែក​អ្នក នោះ​វា​នឹង​ជួយ​បំបាត់​អាកា​រៈ​រមាស់​របស់​អ្នក​បាន​។​

3.    ប្រសិនជា​អ្នក​តឹង​ច្រមុះ អ្នក​អាច​បិទ​ភ្នែក ហើយ​ហិត​ខ្ទឹមបារាំង​បាន នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​បាត់​នូវ​អាកា​រៈ​តឹង​ច្រមុះ​នេះ ប៉ុន្តែ​អ្នក​អាច​នឹង​ហូរ​ទឹកភ្នែក​បាន ដោយសារតែ​ក្លិន​ហិ​រ​នោះ​។​
 
4.    នៅពេលដែល​អ្នកមាន​ជំងឺ​ផ្តាសាយ អ្នក​អាច​ចិត​វា​ជា​ពីរ រួច​ដាក់​នៅក្បែរ​គ្រែ​ហើយ​គេង នោះ​វា​នឹង​ជួយ​បន្ធូរ​អាកា​រៈ​អ្នក​៕
 
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com