អត្ថបទពាណិជ្ជកម្ម
យុទ្ធនាការប្រើប្រាស់អង្ករខ្មែរ ដើម្បីខ្មែរ
× យុទ្ធនាការប្រើប្រាស់អង្ករខ្មែរ ដើម្បីខ្មែរ (១គ្រួសារ ទិញអង្ករខ្មែរ ១បាវ រួមគ្នាជួយកសិករខ្មែរ) ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន អង្ករកសិករខ្មែរ ដោយទទួលបានការផ្គត់ផ្គង់អង្ករពី ក្រុមហ៊ុន អេមរុរ៉ាយស៍និង គាំទ្រដោយធនាគារអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងដើម្បីលើកតម្កើនតម្លៃស្រូវអង្កររបស់ ប្រជាកសិករខ្មែរ នឹងធានាការផ្គត់ផ្គង់អង្ករខ្មែរសុទ្ធ១០០%ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ ជាមួយយុទ្ធនាការនេះ ក្រុមហ៊ុនបាននឹងកំពុងធ្វើការទិញចូលបន្ថែមស្រូវសែនក្រអូបផ្ទាល់ពី សហគមន៍កសិករស្រុកសង្កែ(ខេត្តបាត់ដំបង) ដើម្បីកិននឹងចែកចាយដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ប្រកបដោយទំនុកចិត្ត និងទំនួលខុសត្រូវខ្ពស់។
ដើម្បីកាន់តែផ្តល់ភាពងាយស្រួល និងទំនុកចិត្តដល់អតិថិជន រាល់ការ កម្ម៉ងទិញ ក្រុមហ៊ុននឹង ដឹកជញ្ជូនដោយឥតគិតថ្លៃ ។ លើសពីនេះទៀត យើងក៏មានដាក់ស្តង់ចែកចាយនៅតាមទីសាធារណៈនៅក្នុងក្រុងភ្នំពេញ ដូចជានៅពីមុខស្តាតអូឡាំពិកជាដើម។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋខ្មែរ ពិតជាចង់ចូលរួមជួយបង្កើនតម្លៃស្រូវអង្ករកសិករខ្មែរយើង និងប្រើប្រាស់អង្ករខ្មែរសុទ្ធ១០០% សូមទាក់ទងមកកាន់៖ 093 600 600 / 085 800 900 / 068 83 84 85.
ឬមកកាន់ទីតាំង ក្រុមហ៊ុន អង្ករកសិករខ្មែរ (ផ្សាបឹងត្របែកផ្លាហ្សា) ផ្ទះលេខ D15 ផ្លូវ 101 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជាចុងក្រោយក្រុមហ៊ុនសូមសំណូមពរឲ្យដេប៉ូចែកចាយ និងផ្គត់ផ្គង់អង្ករទាំងអស់រួមគ្នាទិញ និងលក់តែអង្ករខ្មែរសុទ្ធ១០០% ប្រកបដោយក្រមសីលធម៌ និងទំនួលខុសត្រូវខ្ពស់បើគិតដល់សេដ្ឋកិច្ច រយៈពេលរបស់កសិករ អ្នកផលិត ជាពិសេសសុខភាពរបស់អ្នកប្រើប្រាស់។ ដោយឡែក ក៏សូមអំពាវនាវឲ្យអ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់គាំទ្រ និងទិញដែលមានបញ្ជាក់ប្រភពដើម ប្រភេទអង្ករ គុណភាព សុវត្ថិភាព និងស្លាកសញ្ញាឲ្យបានច្បាស់លាស់។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com