ជាតិ
អាងទឹក​អូរ​ខៃ​ដន​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ទាក់ទាញ​នៅ​ប៉ោយប៉ែត​
08, Oct 2016 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាងទឹក​អូរ​ខៃ​ដន ស្ថិតនៅ​ភូមិ​អូរ​ខៃ​ដន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ អាងទឹក​ដ៏​ធំ​នេះ មិន​គ្រាន់តែ​ជាទី​តាំង​ស្តុក​ទឹក និង​ផ្គត់ផ្គង់​ទឹក​ដល់​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ទាំងមូល​ប៉ុណ្ណោះ​ទេ បច្ចុប្បន្ន វា​បាន​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ពេញនិយម​ផងដែរ​នៅ​តំបន់​ព្រំដែន​ខ្មែរ​-​ថៃ​។​



​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត រំពឹងថា អាងទឹក​អូរ​ខៃ​ដន នឹង​ក្លាយជា​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​សំខាន់ ដូច​អាងទឹក​ត្រពាំងថ្ម នៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ដូចគ្នា ឬ អាងទឹក​កំពីងពួយ ក្នុង​ខេត្តបាត់ដំបង យ៉ាង​ដូច្នោះ​ដែរ​។​

​ទស្សនា​ទិដ្ឋភាព​កាលពី​អំឡុង​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​៖


































Tag:
 អាងទឹក​អូរ​ខៃ​ដន​
  អេកូ​ទេសចរណ៍​
  ប៉ោយប៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com