ជាតិ
អ្នកស្រុក​ស្ទោង​មាន​ប្រពៃណី​រៀបចំ​ប្រណាំងទូក​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
07, Oct 2016 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​រៀងរាល់ឆ្នាំ បុណ្យអុំទូក និង​ពិធីបុណ្យ​កម្សាន្ត​នានា តែង​ត្រូវបាន​អ្នកស្រុក​ស្ទោង ប្រារព្ធ​ធ្វើជា​ទម្លាប់​។ នៅពេល​ថ្ងៃ មាន​ពិធី​ប្រណាំងទូក កម្មវិធី​សប្បាយៗ និង​ពេល​រាត្រី​មានការ​ប្រគំ​តន្ត្រី​សប្បុរសធម៌ ដែល​រៀបចំឡើង​ដោយ​ក្រុមយុវជន​។​



​ដូច​រាល់​ឆ្នាំ នៅ​ឆ្នាំនេះ ក្រោយពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បានបញ្ចប់ អ្នកស្រុក​ស្ទោង តែង​រៀបចំ​កម្មវិធី​ប្រណាំងទូក និង​កម្មវិធី​កម្សាន្ត​មួយចំនួន នៅតាម​វត្ត​អារាម ដែល​នៅជាប់​ស្ទឹង​ស្ទោង ខេត្តកំពង់ធំ​។ កម្មវិធី​នេះ មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ រួម​និង​តន្ត្រី​សប្បុរសធម៌​ផងដែរ​។ តន្ត្រី​សប្បុរសធម៌​នៅ​ឆ្នាំនេះ គឺ​រៀបចំ​សម្រាប់​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ ដោយ​កាលពី​ឆ្នាំទៅ កម្មវិធី​នេះ បាន​ជួយ​រក​ថវិកា​ជួយ​ដល់​មន្ទីរ​គន្ធបុប្ផា​ខេត្តសៀមរាប​។​

​តាម​ការលើកឡើង​រប​ស់​តំណាង​ក្រុមយុវជន​តន្ត្រី​សិល្បៈ​ភូមិ​ខ្ញុំ ដែល​បានរៀបចំ​កម្ម​វី​ធី​តន្ត្រី​សប្បុរសធម៌ កាលពី​ថ្ងៃទី​ដើមខែ​តុលា​កន្លងទៅ គឺ​ពួកគេ​បានរៀបចំ​ធ្វើ​នៅ​បរិវេណ​វត្ត​ករណី​ដើម ឬ​វត្ត​ក្តី​ដើម ស្ថិតនៅ​ភូមិ​កំពង់ចិនត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ ជា​ទម្លាប់​របស់​អ្នកស្រុក​ស្ទោង គឺ​តែង​រៀបចំ​បុណ្យអុំទូក និង​កម្មវិធី​បែប​កម្សាន្តៗ នៅក្រោយ​មួយថ្ងៃ នៃ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។​

​សូម​ទស្សនា​វីដេអូ ពី​ពិធី​បុណ្យអុំទូក និង​ការប្រគំ​តន្ត្រី​សប្បុរសធម៌​របស់​អ្នកស្រុក​ស្ទោង​ដូចតទៅ​។ វីដេអូ ផ្តល់​សិទ្ធិ​ដោយ យាយ​ខ្លា​។​




Tag:
 អុំទូក​
  ស្រុក​ស្ទោង​
© រក្សាសិទ្ធិដោយ thmeythmey.com