ពីនេះ ពីនោះ
ញញឹម​ច្រើន កើន​រាសី !
11, Oct 2016 , 10:25 am        
រូបភាព
ដោយ:
កំណាព្យ​បទ ពាក្យ​៧
​និពន្ធ​ដោយ ប៉ាកកា​ខ្មៅ​!



-​ញញឹម ជា​ធ្នាក់​ទាក់​មិត្តភាព​
​ញញឹម កើត​លាភ​មិន​រើសមុខ​
​ញញឹម អាច​កំចាត់​ក្តី​ទុក្ខ​
​ញញឹម ជង្រុក​ផ្ទុក​រាសី​។​

-​ញញឹម ដាក់គ្នា​មិន​ខាតបង់​
​ញញឹម តាម​ចង់មិត្ត​ប្រុស​ស្រី​
​ញញឹម​ដោយស្មោះ​ចិត្តភក្តី​
​ញញឹម លោកីយ៍​ស្រស់បំព្រង​។​

-​ញញឹម បោះទុន​មិនបាច់​ដើម​
​ញញឹម ជួយ​ផ្តើម​ការទាក់ទង​
​ញញឹម មិន​ខាត​អ្នកគ្រប់គ្រង​
​ញញឹម ធ្នឹម​រង​ទ្រ​ជោគជ័យ​។​

-​ញញឹម ជួយ​សម្រេច​ការងារ​
​ញញឹម គ្រប់គ្នា​កំចាត់​ភ័យ​
​ញញឹម ជួយ​មនុស្ស​គ្រប់​វ័យ​
​ញញឹម យកជ័យ​មានអី​ខាត​? 


© រក្សាសិទ្ធិដោយ thmeythmey.com