អត្ថបទពាណិជ្ជកម្ម
យុទ្ធនាការ​ប្រើប្រាស់​អង្ករ​ខ្មែរ ដើម្បី​ខ្មែរ​​
12, Oct 2016 , 9:21 am        
រូបភាព
ដោយ: ថ្មីៗ
យុទ្ធនាការ​ប្រើប្រាស់​អង្ករ​ខ្មែរ ដើម្បី​ខ្មែរ (១​គ្រួសារ ទិញ​អង្ករ​ខ្មែរ ១​បាវ រួមគ្នា​ជួយ​កសិករ​ខ្មែរ​) ត្រូវបាន​បង្កើតឡើង​ដោយ ក្រុមហ៊ុន អង្ករ​កសិករ​ខ្មែរ ដោយ​ទទួលបាន​ការផ្គត់ផ្គង់​អង្ករ​ពី ក្រុមហ៊ុន អេ​ម​រុ​រ៉ា​យស៍​និង គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍ជនបទ ក្នុង​គោលបំណង​ដើម្បី​លើ​កត​ម្កើ​ន​តម្លៃ​ស្រូវ​អង្ករ​របស់ ប្រជាកសិករ​ខ្មែរ នឹង​ធានា​ការផ្គត់ផ្គង់​អង្ករ​ខ្មែរ​សុទ្ធ​១០០%​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​។ ជាមួយ​យុទ្ធនាការ​នេះ ក្រុមហ៊ុន​បាន​នឹង​កំពុង​ធ្វើ​ការទិញចូល​ប​ន្ថែ​ម​ស្រូវ​សែន​ក្រអូប​ផ្ទា​ល់ពី សហគមន៍​កសិករ​ស្រុក​សង្កែ​(​ខេត្តបាត់ដំបង​) ដើម្បី​កិន​នឹង​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ប្រកបដោយ​ទំនុកចិត្ត និង​ទំនួល​ខុសត្រូវ​ខ្ពស់​។​

​ដើម្បី​កាន់តែ​ផ្តល់​ភាពងាយស្រួល និង​ទំនុកចិត្ត​ដល់​អតិថិជន រាល់​ការ ក​ម្ម៉​ង​ទិញ ក្រុមហ៊ុន​នឹង ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ ។ លើសពីនេះ​ទៀត យើង​ក៏មាន​ដាក់​ស្តង់​ចែកចាយ​នៅតាម​ទីសាធារណៈ​នៅក្នុង​ក្រុងភ្នំពេញ ដូចជា​នៅ​ពីមុខ​ស្តា​ត​អូឡាំពិក​ជាដើម​។

​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ពិតជា​ចង់​ចូលរួម​ជួយ​បង្កើន​តម្លៃ​ស្រូវ​អង្ករ​កសិករ​ខ្មែរ​យើង និង​ប្រើប្រាស់​អង្ករ​ខ្មែរ​សុទ្ធ​១០០% សូម​ទាក់ទង​មកកាន់​៖ 093 600 600 / 085 800 900 / 068 83 84 85.

​ឬ​មកកាន់​ទីតាំង ក្រុមហ៊ុន អង្ករ​កសិករ​ខ្មែរ (​ផ្សា​បឹងត្របែក​ផ្លា​ហ្សា​)  ផ្ទះ​លេខ D15 ផ្លូវ 101 សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។



​ជា​ចុងក្រោយ​ក្រុមហ៊ុន​សូម​សំណូមពរ​ឲ្យ​ដេប៉ូ​ចែកចាយ និង​ផ្គត់ផ្គង់​អង្ករ​ទាំងអស់​រួមគ្នា​ទិញ និង​លក់​តែ​អង្ករ​ខ្មែរ​សុទ្ធ​១០០% ប្រកបដោយ​ក្រមសីលធម៌ និង​ទំនួល​ខុសត្រូវ​ខ្ពស់​បើ​គិតដល់​សេដ្ឋកិច្ច រយៈពេល​របស់​កសិក​រ អ្នក​ផលិត ជាពិសេស​សុខភាព​រប​ស់​អ្នកប្រើប្រាស់​។ ដោយឡែក ក៏​សូម​អំពាវនាវ​ឲ្យ​អ្នកប្រើប្រាស់​ដែលជា​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​គាំទ្រ និង​ទិញ​ដែលមាន​បញ្ជាក់​ប្រភពដើម ប្រភេទ​អង្ករ គុណភាព សុវត្ថិភាព និង​ស្លាក​សញ្ញា​ឲ្យ​បានច្បាស់លាស់​។

( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com