ពីនេះ ពីនោះ
ត្រចៀកកាំ ច្រើន​រស់នៅ​ជា​ហ្វូង​ធំៗ និង​ស៊ី​សត្វល្អិត​ជា​អាហារ​
13, Oct 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រចៀកកាំ គឺ​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​នៅពេល​ពេញវ័យ ផ្នែក​ខ្នង​ពណ៌​ខ្មៅ​លាយ​ខៀវ​រលោង ទ្រូង​មាន​វ័ណ្ឌ​ពណ៌​ខ្មៅ ថ្ងាស និង​បំពង​លក​ពណ៌​ឈាមជ្រូក កន្ទុយ​ឆែក​ជ្រៅ​។ បក្សី​នេះ​ពេញវ័យ​នៅ​រដូវ​ជ្រុះ​រោម​ផងដែរ​។ ដោយឡែក​នៅពេល​មិនទាន់​ពេញវ័យ ផ្នែក​ខ្នង ពណ៌​ត្នោត​ចាស់ ទ្រូង​វ័ណ្ឌ​ពណ៌​ត្នោត និង​ផ្នែក​ពោះ​ពណ៌​ទឹកក្រូច​។ ត្រចៀកកាំ ជា​បក្សី​ច្រើន​រស់នៅ​តាម​វាលលំហ មាន​ច្រើន​នៅ​តំបន់​ទំនាប​ទឹក​ច្រើន​។ ចំណែក​ជីវសាស្ត្រ រស់នៅ​គឺជា​ទូទៅ​ប្រភេទ​បក្សី​នេះ ចូលចិត្ត​រស់នៅ​ជា​ហ្វូង​ធំៗ ស៊ី​សត្វល្អិត​ជា​អាហារ ទំ​លើ​កក់ ត្រែង និង​លើ​ខ្សែភ្លើង និង​មាន​របាយ​រស់នៅ​គ្រប់​ទីកន្លែង ប៉ុន្តែ​ភាគច្រើន​មាន​វត្ត​មានតែ​នៅ​រដូវប្រាំង​។ ត្រចៀកកាំ​នេះ ធ្វើការ​បន្ត​ពូជ​ចាប់ពី​ខែឧសភា ដល់​ខែមិថុនា​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


© រក្សាសិទ្ធិដោយ thmeythmey.com