ពីនេះ ពីនោះ
ពាក្យ​«​ឧ​ប​ស័គ្គ​» សរសេរ​បែបនេះ គឺ​មិន​ត្រឹមត្រូវ​នោះទេ​
13, Oct 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា «​ឧ​ប​ស័គ្គ​» ត្រូវបាន​សាធារណជន​ជាច្រើន​សរសេរ​ស្ទើរ​រៀងរាល់ថ្ងៃ ប៉ុន្តែ​មិនបាន​ដឹងថា ការសរសេរ ពាក្យ​«​ឧ​ប​ស័គ្គ​» ដោយមាន​សញ្ញា​«​័​» នេះ​មិន​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​នោះទេ​។ វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ​គឺ «​ឧបសគ្គ​» គឺ​ត្រូវ​សរសេរ​ដោយ​គ្មាន​សញ្ញា «​័​»​ឡើយ​។​



​ពាក្យ «​ឧបសគ្គ​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ឧបទ្រព​, ចង្រៃ​, គ្រឿង​ទើស​ទាក់​, គ្រឿង​ជំទាស់​, គ្រឿង​រារាំង​ដំណើរ​។ ឧទាហរណ៍ ពី​ម្សិលមិញ ខ្ញុំ​មក​រួច ព្រោះ​មាន​ឧបសគ្គ​។ នៅក្នុង​ពាក្យកាព្យៈ ឧបសគ្គ​ជា​ថ្នាក់​នាំ​ជំទាស់ រារាំង​ឲ្យ​ងាស់​ស្ទោក​កិច្ចការ ទោះ​ជន​កំពុងកាន់​ធម៌អាថ៌ អាចារ្យ​ក៏ដោយ​ដូចជា​គ្នា​។ ជា ព​.​វ  ឈ្មោះ​សព្ទ​ពួក​មួយ​សម្រាប់​ប្រើ​ចំពោះតែ​ជា​បុព្វបទ​រៀង​ភ្ជាប់​ពី​ខាងដើម​នាមសព្ទ និង​កិរិយាសព្ទ​តាម​គូរ​ដល់​ការប្រកប​, ដូចជា អតិ​,​អនុ​, អភិ​, ជាដើមៈ អតិកល្យាណ​, អតិជាតបុត្ត​, អនុគ្រោះ​, អនុជ​, អនុជាតបុត្ត​, អភិរោធ​, អភិរោធ​, អភិវន្ទ​, អភិវាទ​។​ល​។ ឧបសគ្គការណ៍​ឬ​ការ មានន័យថា ហេតុ​ជា​គ្រឿង​ជំទាស់​។ ឧបសគ្គនិបាត មានន័យថា និបាតសព្ទ​ជា​ឧបសគ្គៈ​។ ឧបសគ្គសព្ទ មានន័យថា សព្ទ​ជា​ឧបសគ្គៈ​។​ល​។ អាច​សរសេរ ជា​ឧបសគ្គៈ ក៏បាន​៕

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត​


Tag:
 ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com