អន្តរជាតិ
Bob Dylan សិល្បៈករ​តន្ត្រី​អាមេរិកាំង​ដ៏​ល្បីល្បាញ​មួយរូប ទទួលបាន​ពានរង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍​ឆ្នាំ ២០១៦
16, Oct 2016 , 10:00 am        
រូបភាព
ដោយ: VOA
​លោក Dylan ដែលជា​អ្នកចំរៀង និង​អ្នកនិពន្ធ​បទ​ចំរៀង វ័យ ៧៥ ឆ្នាំ រូបនេះ បានចាប់ផ្ដើម​អាជីព​ផ្នែក​តន្ត្រី​របស់លោក​នៅក្នុង​ឆ្នាំ ១៩៥៩ ដោយ​នៅពេលនោះ លោក​បាន​ច្រៀង​នៅក្នុង​ហាង​កាហ្វេ​នៅក្នុង​រដ្ឋ Minnesota​។​

 
​លោក Bob Dylan គឺជា​អ្នកនិពន្ធ​បទ​ចំរៀង​ដំបូង​គេ​បង្អស់ ដែល​បានទទួល​ពានរង្វាន់​ដ៏​មាន​កិត្តិយស​បែបនេះ​។​
 
​បណ្ឌិតសភា​ស៊ុយអែត ដែល​ធ្វើការ​សម្រេច​ចិត្តជា​រៀងរាល់ឆ្នាំ​អំពី​អ្នក​ដែល​ត្រូវ​ទទួលពាន រង្វាន់​ណូបែល​ផ្នែក​អក្សរសិល្ប៍ បាន​ឲ្យ​ដឹងថា លោក Dylan ត្រូវ​បានផ្ដល់​កិត្តិយស​ឲ្យ​ដោយ សារ​តែ​លោក បាន​តាក់តែង​នូវ​អត្ថបទ​រៀបរាប់​បែប​កំណាព្យ​ថ្មីៗ នៅក្នុង​ប្រពៃណី​បទ ចម្រៀង​អាមេរិកាំង​ដ៏​អស្ចារ្យ​។​
 
​លោក Dylan ដែលជា​អ្នកចំរៀង និង​អ្នកនិពន្ធ​បទ​ចំរៀង វ័យ ៧៥ ឆ្នាំ រូបនេះ បានចាប់ផ្ដើម​អាជីព​ផ្នែក​តន្ត្រី​របស់លោក​នៅក្នុង​ឆ្នាំ ១៩៥៩ ដោយ​នៅពេលនោះ លោក​បាន​ច្រៀង​នៅក្នុង​ហាង​កាហ្វេ​នៅក្នុង​រដ្ឋ Minnesota​។​
 
​ស្នាដៃ​សំខាន់ៗ​របស់លោក Dylan គឺ​ស្នាដៃ​ដែល​លោក​បាន​និពន្ធ​ឡើង​កាលពី​ទសវត្សរ៍ ១៩៦០ ដែល​នៅពេលនោះ បទ​ចំរៀង​ដូចជា​បទ Blowing in the Wind ជាដើម បានក្លាយ​ជា​បទ​ភ្លេង​សម្រាប់​សង្គ្រាម​ប្រឆាំងនឹង​វៀតណាម និង​សម្រាប់​ចលនា​សិទ្ធិ​ពលរដ្ឋ​ផ្សេងៗ​ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com