ជាតិ
សង្គមជាតិ
ទូក​-​ង​នារី​ចាម​ បង្ហាញខ្លួន​នៅ​ក្រុង​តាខ្មៅ​កំពុងផ្តល់​ភាព​ភ្ញាក់ផ្អើល​
16, Oct 2016 , 1:00 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក Saki Nah
រូបភាព៖ ហ្វេសប៊ុក Saki Nah
​ការបង្ហាញ​ខ្លួន​ទូក​-​ង​នារី​ចាម​នៅ​ក្រុង​តាខ្មៅ បាន​កំពុងផ្តល់​ភាព​ភ្ញាក់ផ្អើល​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​សហគមន៍​ចាម​នៅ​ភូមិ​ព្រែក​តា​ពៅ ក្រុង​តាខ្មៅ បានរៀបចំ​ទូក​នារី ដើម្បី​ចូលរួម​ប្រណាំង​ក្នុង​ឆ្នាំ​២០១៦​នេះ​។​

 
​កីឡាការិនី​ម្នាក់ ដែល​បាន​ចូលរួម​ក្នុងការ​ប្រណាំងទូក​នៅ​ក្រុង​តាខ្មៅ បាន​សម្តែង​ការសប្បាយរីករាយ ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​ថ្នាក់​ខេត្ត​នេះ​។ អ្នកនាង សា​គី​ណះ បាន​បញ្ជាក់ថា នេះ​ជា​លើកទីមួយ​ហើយ ដែលមាន​ក្រុម​នារី​ចាម​ចូលរួម​ប្រណាំង​ទូកង និង​ការរៀប​ចំនេះ​មាន​ចំនួន​២​ទូក​។ ទូក​នារី​ចាម​ទាំង​២​ទូក​នោះ ទីមួយ​ឈ្មោះ «​ម៉ា​រី​យុំ​ា​សែន​ជ័យ​» និង​ទី​ពីរ «​នារី​ស្មោះ​ស្នេហ៍​ថែ​៧​មករា​»​។​
 


​សា​គី​ណះ រំពឹងថា ទូក​របស់​នាង គឺ​នារី​ស្មោះ​ស្នេហ៍​ថែ​៧​មករា នឹង​ទទួលបាន​ជ័យលាភី បន្ទាប់ពី​ឈ្នះ​ការប្រកួត​ចំនួន​២​ជើង​កាលពី​ម្សិលមិញ​។ ថ្ងៃ​ចុងបញ្ចប់​នៅថ្ងៃនេះ ក៏មាន​ការចូលរួម​ជា​អធិបតី​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា ទូក​នារី​ចាម​ទាំង​២ មាន​ចំណុះ​ពី​១០​ទៅ​១១​នាក់​។ ចំណែក​ការប្រកួត​នៅ​ក្រុង​តាខ្មៅ​ទាំងមូល សរុប​ទាំងអស់​មាន​ទូក​ចម្រុះ​ជាង​៣០​ទូក​៕
 

Tag:
 អុំទូក​
  សហគមន៍​ចាម
© រក្សាសិទ្ធិដោយ thmeythmey.com