ជាតិ
ទូកង​ប្រវែង​ជិត​៤០​ម៉ែត្រ មានតម្លៃ​ជិត ៣ ម៉ឺន​ដុល្លារ
13, Nov 2016 , 9:32 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ឈឹម សុផល ប្រធាន​បច្ចេកទេស​ទូក ង ឈ្មោះ​«៧​មករា​» បាន​ឲ្យ​ដឹងថា ទូក ង​របស់លោក​មាន​ប្រវែង ៣៧ ម៉ែត្រ អាច​ផ្ទុក​កីឡាករ​បាន​៧៦​នាក់​។ បើតាម លោក ឈឹម សុផល ទូក​នេះ​មានតម្លៃ​២៧,០០០ ដុល្លារ ដែលជា​អំណោយ​របស់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​។


 
​ទូកង មាន​ប្រវែង​ផ្សេងគ្នា ហើយ​ចំណុះ​កីឡាករ​ក៏​ខុសគ្នា​ដែរ​។ ទូក​ខ្លះ អាច​ផ្ទុក​កីឡាករ​បាន​ជាង​៧០​នាក់ ទូក​ខ្លះ​អាច​ផ្ទុក​កីឡាករ​បាន​ជាង​៥០​នាក់​។ យ៉ាងណាក៏ដោយ លោក ឈឹម សុផល មិនដឹង​ពី​តម្លៃ​ទូក ដែលមាន​ចំណុះ​កីឡាករ​ជាង​៥០​នោះទេ​។     
 
​សូម​អញ្ជើញ​ស្តាប់​ការពន្យល់​របស់ លោក ឈឹម សុផល​៖ 


 
​ទូក ង នេះ ជា​ទូក​របស់​ខណ្ឌ​៧​មករា ហើយ​វា​ត្រូវ​យកទៅដាក់​បញ្ឈរ​នៅ​អនុវិទ្យាល័យ​ព្រែ​កតា​កូវ ស្ថិតនៅ​ភូមិ​ព្រែក​បង្កង ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ​ពី​កំពង់​ភ្នំពេញ​-​ចម្លង​អរិយ​ក្សត្រ​៕
 










Tag:
 ​អុំទូក​
 ​ទូកង​
 ​ឈឹម សុផល
© រក្សាសិទ្ធិដោយ thmeythmey.com