ជាតិ
សេដ្ឋកិច្ច
អង្ករ​ថៃ​ជាប់​លេខ​១ ខណៈ​អង្ករ​កម្ពុជា​ជាប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​៣ នា​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក
19, Nov 2016 , 2:30 pm        
រូបភាព
រូបភាពពី CRF
រូបភាពពី CRF
ដោយ:
​អង្ករ​ផ្ការំដួល​របស់​កម្ពុជា មិនបាន​ឈ្នះ​ពាន​អង្ករ​ល្អ​បំផុត​នោះទេ​ក្នុងឆ្នាំនេះ​។  ក្នុង​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​លើក​ទី​៨ ដែល​ប្រព្រឹត្តទៅ​ថ្ងៃទី​១៧-១៨​ខែវិច្ឆិកា  អង្ករ​ម្ចាស់ផ្ទះ​ថៃ  ត្រូវបាន​ជ្រើសរើស​ជា​អង្ករ​លេខ​១ ក្នុងការ​ប្រកួតប្រជែង​អង្ករ​ល្អ​បំផុត​។



​បើតាម​សេចក្ដីប្រកាស​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) អង្ករ​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង ៣ ឬ Top Three ដែលជា​គូប្រជែង​ដ៏​ស្វិតស្វាញ​របស់​អង្ករ​ថៃ​។

​សេចក្ដីប្រកាស​ដដែល​នេះ បាន​ស្រង់​សំដី លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន CRF យ៉ាង​ដូច្នេះ​ថា​៖«​សណ្ឋាន​ដី ភូមិសាស្ត្រ នៃ​ប្រទេស​កម្ពុជា និង​ថៃ គឺ​ប្រហាក់ប្រហែលគ្នា ដូចនេះ​គុណភាព​អង្ករ​មិន​ខុសគ្នា​នោះទេ​»​។ ប្រធាន CRF  រូបនេះ បន្ថែមទៀតថា អ្វីដែល​កម្ពុជា​ត្រូវ​គិតគូរ គឺ​ត្រូវ​គិតពី​ផែនការ​ឲ្យ​ច្បាស់លាស់ ខណៈ​បញ្ហា​ទីផ្សារ និង​តម្លៃ​ស្រូវ​អង្ករ​របស់​កម្ពុជា​នៅ​មិនទាន់​ដោះស្រាយបាន​។​

​កម្ពុជា​ធ្លាប់​គ្រង​ដំណែង​ជើងឯក​អង្ករ​ល្អ​បំផុត​បី​ឆ្នាំ​ជាប់ៗ​គ្នា គឺ​ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ ។ នៅ​ឆ្នាំ​២០១៧ កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​សន្និសីទ​ស្រូវ​អង្ករ​ពិភពលោក​នេះ​៕


Tag:
 អង្ករ​
  សុខ ពុ​ទ្ធី​វុ​ធ​
© រក្សាសិទ្ធិដោយ thmeythmey.com