ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ស្ដេច​ប្រដាល់ Pacquiao មក​កម្ពុជា​ម្ដងទៀត ដើម្បី​ជួយ​រដ្ឋាភិបាល​លើ​បញ្ហា​២​ចំណុច​
15, Dec 2016 , 10:36 am        
រូបភាព
 
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​ស្ដេច​ប្រដាល់​ពិភពលោក Manny Pacquiao ត្រឡប់មក​កម្ពុជា​វិញ​ម្ដងទៀត ដើម្បី​ជួយ​រដ្ឋាភិបាល​ចំនួន​ពីរ​ចំណុច ដោយ​ផ្ដោតលើ​ការផ្សព្វផ្សាយ​បញ្ឈប់​ការប្រើប្រាស់​គ្រឿងញៀន និង​ការគោរព​ច្បាប់​ចរាចរណ៍​។ រដ្ឋាភិបាល​ស្នើ​ស្ដេច​ប្រដាល់ Pacquiao នេះ នៅ​ចំពោះមុខ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte នា​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ​កាលពី​ថ្ងៃទី​១៤ ធ្នូ​។​


​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏​នៅតែ​រំ​ឮ​ក​ពី​ការប្រកួត​រវាង Pacquiao និង Floyd Mayweather ដែរ ដោយ​សម្ដេច​សរសើរ​ពី​ថ្វៃ​ដៃ​របស់​ស្ដេច​ប្រដាល់ Pacquiao ដែល​បាន​វាយ​សង្គ្រប់​យ៉ាងខ្លាំង​ទៅលើ Floyd កាលពី​ឆ្នាំ​២០១៥​កន្លងមក​ផងដែរ​។ ប៉ុន្តែ​លទ្ធផល​ពេលនោះ គឺ​កីឡាករ Floyd ទទួលបាន​ជ័យជម្នះ​ទៅវិញ ។​
 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ព្រឹក​ថ្ងៃទី​១៥ ធ្នូ​នេះ​៖




​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ ស្ដេច​ប្រដាល់​ពិភពលោក Manny Pacquiao បាន​សន្យាថា​លោក​នឹង​ត្រឡប់​កម្ពុជា​វិញ​ម្ដងទៀត ដើម្បី​មក​បង្វឹក​ក្បាច់​ប្រដាល់​ដល់​កីឡាករ​កម្ពុជា​ផងដែរ​៕

Tag:
 ហ៊ុន សែន​
  Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com