អន្តរជាតិ
ជា​អំណោយ​ថ្ងៃ​ខួបកំណើត លោក Duterte ហៅ​ស្តេច​ប្រដាល់ Pacquiao ថា​«​អនាគត​ប្រធានាធិបតី​»
18, Dec 2016 , 11:46 am        
រូបភាព
ដោយ: ថ្មីៗ
​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែលជា​មេដឹកនាំ​កំពុងតែ​លេច​ធ្លា​ក្នុង​តំបន់​ខ្លាំង​នោះ បាន​ហៅ​ស្តេច​ប្រដាល់ និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​លោក Manny Pacquiao ថា​«​អនាគត​ប្រធានាធិបតី​»​។​

 
​លោក​ប្រ​ធា​ធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​ថ្ងៃទី​១៧ ធ្នូ ម្សិលមិញ បាន​ចូលរួម​ពី​ធី​ខួបកំណើត​អាយុ​៣៨​របស់​ស្តេច​ប្រដាល់ និង​ជា​សមាជិក​ព្រឹទ្ធសភា Manny Pacquiao នៅក្នុង​ក្រុង General Santos នៃ​ប្រទេស​ហ្វីលីពីន​។ ជា​អំណោយ​សម្រាប់​ក្នុង​ថ្ងៃ​ពិសេស​នោះ លោក Duterte បាន​និយាយ​ជូនពរ និសា​ទរ​ដល់ លោក Manny Pacquiao យ៉ាងខ្លី​ថា​៖« ខ្ញុំ ត្រូវតែ​ជួប​អនាគត​ប្រធានាធិបតី​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន ABS-CBN​។ 
 
​ទំនងជា​លោក​ប្រធានាធិបតី ពេញចិត្ត​ពេញ​ថ្លើម​ចំពោះ​ស្តេច​ប្រដាល់​រូបនេះ ក៏ដូចជា​ដឹង​ពី​មហិច្ឆតា​របស់​ស្តេច​ប្រដាល់​រូបនេះ​ហើយ បានជា​លោក ហ៊ាន​ហៅថា​«​អនាគត​ប្រធានាធិបតី​»​នោះ​។ យោងតាម​ភា្ន​ក់​ងារ​ព័ត៌មាន AFP នៅ​ឆ្នាំ​២០១៣ Manny Pacquiao ធ្លាប់​និយាយថា តំណែង​ប្រធានាធិបតី ក៏​ស្ថិតនៅក្នុង​មហិច្ឆតា​របស់លោក​ដែរ​។ ស្តេច​ប្រដាល់​រូបនេះ បាន​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​តាមរយៈ​ការបោះឆ្នោត​សកល ក្នុងពេលដែល លោក Duterte ប្រជែង​តំណែង​ប្រធានាធិបតី​ផងដែរ​។ 
 
​ថ្មីៗ​នេះ លោក Manny Pacquiao ទើបតែ​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា ដោយ​លោក បាន​អមដំណើរ​ជាមួយនឹង​លោក​ប្រធានាធិបតី Duterte  ផងដែរ​៕ 

Tag:
 ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com