ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​ពិបាក​ដកដង្ហើម គ្រោះថ្នាក់​ណាស់ សូម​សង្កេតមើល​កូនតូច​ដោយ​ប្រុងប្រយ័ត្ន​
19, Dec 2016 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនបើ​កូន​របស់​អ្នក ហាក់ដូចជា​ដកដង្ហើម​មិន​គ្រប់​នៅក្នុង​សួត ឬ​ដកដង្ហើម​ខ្លីៗ គេ​ប្រហែល​ជាមាន​ជំងឺ​ណាមួយ ដែល​ទាមទារ​ការព្យាបាល​ជាបន្ទាន់​ហើយ ដូច្នេះ អ្នក​ត្រូវ​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។​

 
​ប្រសិនបើ​កូន​របស់​អ្នកធំ​អាច​និយាយ​គ្នា គេ​នឹង​ប្រាប់​អ្នក​ថា គេ​ពិបាក​ដង្ហើម ប៉ុន្តែ បើ​គេ​នៅ​តូច​មិនអាច​និយាយ​បានទេ អ្នក​អាច​សម្គាល់​ដឹង​តាម​ការដកដង្ហើម​រប​ស់​គេ គឺ​លឿន ផត​ទ្រូង ឬលឺ​សូរ​ខ្លាំង​ជាដើម​។ ហើយ​ក្មេង​មួយចំនួន ក៏​អាច​ស្រែកយំ​ផងដែរ ពេល​មាន​អាកា​រៈ​បែបនេះ​។ សូម​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ដោយ​មិនត្រូវ​បង្អង់​យូរ ឬ​ចាំមើល​បន្ត​ទៀតឡើយ​។​
 
​ការពិបាក​ដង្ហើម គឺជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ ដូច្នេះ ចូរ​ប្រុងប្រយ័ត្ន និង​សង្កេតមើល​រោគសញ្ញា​ខាងក្រោម​នេះ ៖
 
-    ផត​ទ្រូង សាច់ដុំ​តឹង និង​លេចចេញ​ឆ្អឹងជំនី​ជាដើម​
-    លឺសូរ​ខ្លាំង​ពេល​ដកដង្ហើម​
-    បបូរមាត់ មាត់ និង​ម្រាមដៃ​ម្រាមជើង ប្រែ​ពណ៌​ខៀវ ឬ​ស្លេក​ទៅៗ​
-    មិនអាច​និយាយបាន​ស្រួល​ដូច​ធម្មតា​
-    ហើម​មុខ ភ្នែក បបូរមាត់ និង​ក​ជាដើម​
-    ស្បែក​ឡើងក​ន្តួ​ល ឬ​រមាស់​
-    គេង​ច្រើន​
-    មិនសូវមាន​ចលនា​
-    មិន​ឆ្លើយ​សំណួរ​របស់​អ្នក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com