ព័ត៍មានសុខភាព
សុខភាព​៖ ស្វែងយល់​ពី «​ជំងឺ​ស្រែង​» និង​វិធី​ព្យាបាល​
26, Dec 2016 , 6:19 am        
រូបភាព
ដោយ: ថ្មីៗ
ស្រែង ជា​ជំងឺ​ស្បែក ដែល​បង្កឡើង​ដោយ​មេរោគ​ផ្សិត​។ ប្រភេទ​នៃ​មេរោគ​ផ្សិត អាច​បណ្តាល ឲ្យ​ស្រែង​រស់នៅ និង​រាលដាល ទៅលើ​ស្រទាប់​ផ្នែក​ខាងលើ​នៃ​ស្បែក និង​សក់​។ ពួកវា​លូតលាស់​បាន​យ៉ាង​ល្អ​បំផុត នៅ​កន្លែង​ដែលមាន​សំណើម ដូចជា​នៅក្នុង​បន្ទប់​បិត​ជិត អាង​ហែល​ទឹក និង​នៅ​កន្លែង​ផ្នត់​នៃ​ស្បែក​។​



ស្រែង គឺជា​ជំងឺឆ្លង​។ វា​អាច​ឆ្លង​បាន​ផងដែរ នៅពេលដែល​អ្នក​ប្រើ​របស់​រួមគ្នា ដូចជា កន្សែង សម្លៀកបំពាក់ ឬ​ឧបករណ៍​កីឡា​។​

​ករណី​ភាគច្រើន អ្នក​អាច​ព្យាបាល​ស្រែង​លើ​ស្បែ​កបាន ដោយ​ការប្រើ​ក្រែ​ម ដែលមាន​ថ្នាំ​សម្លាប់​ពពួក​ផ្សិត​។ មនុស្ស​ជាច្រើន អាច​ប្រើ​វា​បាន ដោយ​មិនចាំបាច់​មាន​វេជ្ជបញ្ជា​។ ក្រែ​ម​សម្លាប់​ពពួក​ផ្សិត ដែល​មិន​ត្រូវការ​វេជ្ជបញ្ជា មានដូចជា​ថ្នាំ Miconazole ឬ Clotrimazole ។​

អ្វីដែល​អ្នក​គួរ​ធ្វើ ពេល​កើត​ស្រែង​

    លាង​សម្អាត​កន្ទួល ជាមួយនឹង​សាប៊ូ និង​ទឹក ហើយ​ស​ម្ងួ​តវា​ឲ្យ​បានល្អ​
    លាប​ក្រែ​ម​សម្លាប់​ពពួក​ផ្សិត លើ​គែម​នៃ​កន្ទួល​នោះ​
    សូម​អនុវត្តតាម​ការណែនាំ នៅលើ​កញ្ចប់​ថ្នាំ​
    សូមកុំ​បញ្ឈប់​ការប្រើ​ថ្នាំ​នេះ បើទោះបីជា​រោគសញ្ញា បាន​បាត់​ក៏ដោយ ពីព្រោះ អ្នក​ប្រហែលជា​នឹងត្រូវ​ការ បន្ត​ការព្យាបាល​រយៈពេល​ពីរ ២ ទៅ ៤ សប្តាហ៍​តទៅទៀត​។​
    ប្រសិនបើ​រោគសញ្ញា មិនមាន​ភាពប្រសើរឡើង បន្ទាប់ពី​ពីរ​សប្តាហ៍ សូម​ទាក់​ទង់​ទៅ​វេជ្ជបណ្ឌិត​របស់​អ្នក​៕

ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com