ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
តោពីរក្រុងជាប់ជើងឯកបាល់ទះ ខណៈវិទ្យាល័យ ហ៊ុន សែន មិត្តភាព A1 លេខ១បាល់ទាត់
27, Dec 2016 ,
7:39 pm
រូបភាព
×
ដោយ:
ការប្រកួតបាល់ទាត់ឆ្នេរខ្សាច់ និងបាល់ទះឆ្នេរខ្សាច់ជ្រើសរើសជើងឯងប្រចាំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៥នៅខេត្តព្រះសីហនុ ដែលធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៣-២៥ ខែធ្នូ បានរកឃើញជើងឯករៀងៗខ្លួន ក្នុងនោះក្រុមបាល់ទះតោពីរក្រុងបានគ្រងជើងឯកបាល់ទះ រីឯក្រុមវិទ្យាល័យ ហ៊ុន សែន A1 គ្រងជើងឯកបាល់ទាត់។
ក្រោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃនៅលើឆ្នេរឯករាជ្យចាប់ពីថ្ងៃទី១៤-១៥ ខែធ្នូក្រុបតោពីរក្រុងបានក្លាយជាម្ចាស់ជើងឯកបាល់ទះឆ្នេរខ្សាច់ប្រចាំព្រឹត្តការណ៍បុណ្យសមុទ្រលើកទី៥នៅខេត្តព្រះសីហនុ ក្រោយយកឈ្នះក្រុមទំនប់រលកដែលជាជើងឯករងនៅវគ្គផ្តាច់ព្រ័ត្រ។ រីឯក្រុមយុវជនទំនប់រលកទទួលបានចំណាតថ្នាក់លេខ៣ ក្រោយឈ្នះក្រុមបក្សីក្រហម។
ដោយឡែកក្រុមវិទ្យាល័យ ហ៊ុន សែន មិត្តភាព A1 បានក្លាយជាម្ចាស់ជើងឯកបាល់ទាត់ឆ្នេរខ្សាច់ ក្រោយយកឈ្នះក្រុមវិទ្យាល័យ ហ៊ុន សែន មិត្តភាព A2 បានធ្វើឲ្យក្រូមនេះគ្រងជើងឯករងប្រចាំព្រឹត្តិការណ៍បុណ្យសមុទ្រនេះ។ ចំណែកក្រុមវិទ្យាល័យព្រះសីហនុ A1 ទទួលបានចំណាត់ថ្នាក់លេខ៣។
គួរបញ្ជាក់ថា កីឡាករដែលចូលរួមការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ និងបាល់ទាត់ឆ្នេរខ្សាច់ដើម្បីអបអរពិធីបុណ្យសមុទ្រលើកទី៥នៅខេត្តព្រះសីហនុភាគច្រើនជាកីឡាករដែលមកពីតាមបណ្តាសាលានានាក្នុងខេត្តព្រះសីហនុផ្ទាល់តែម្តង។
ទោះបីមានប្រភេទកីឡាមួយចំនួនត្រូវបានលុបចោលការប្រកួតដោយសារក្រុមហ៊ុនឯកជនមិនអនុញ្ញាតឲ្យយកទីតាំងឆ្នេរដើម្បីរៀបចំការប្រកួតក៏ដោយ ប៉ុន្តែពិធីបុណ្យសមុទ្រដែលធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៣-២៥ ខែធ្នូ នៅខេត្តព្រះសីហនុ ដែលមាន១២ប្រភេទកីឡាចូលរួមបានបញ្ចប់យ៉ាងជោគជ័យកាលពីថ្ងៃទី២៥ ខែធ្នូ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់ឆ្នេរខ្សាច់
បាល់ទះឆ្នេរខ្សាច់
បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ប្រទានកម្ម»មានន័យដូចម្តេច?
2 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
3 ថ្ងៃ
«ហ៊ីង» មានតម្លៃ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង
2 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
4 ថ្ងៃ
«គូលី»មានន័យច្បាស់លាស់ដូចម្តេច?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម