អត្ថបទពាណិជ្ជកម្ម
វិធី​កែច្នៃ​តែ​បៃតង​សម្រាប់​ផែនការ​សម្រក​ទម្ងន់​មាន​ប្រសិទ្ធភាព​
28, Dec 2016 , 9:43 am        
រូបភាព
ដោយ:
​មិន​ត្រឹម​តែមាន​ប្រយោជន៍​បន្សុទ្ធ​ជម្រះ​រាងកាយ និង​ថែ​សម្រស់ ប្រសិនបើ​តែ​បៃតង​បាន​ប្រើប្រាស់​ត្រូវ​វិធីសាស្ត្រ​នឹង​ទទួលបាន​ប្រសិទ្ធភាព​សម្រក​ទម្ងន់​ល្អ​ណាស់ ជួយ​ឲ្យ​រួប​រាង​ស្រស់ស្អាត  ខាងក្រោម​នេះ​គឺជា​ការណែនាំ​វិធី​កែច្នៃ​ស្លឹក​តែ​បៃតង​ចូលក្នុង​ផែនការ​សម្រក​ទម្ងន់រ​បស់​អ្នក​។​



​តែ​បៃតង​សុទ្ធ (​ភេសជ្ជៈ​)
​វត្ថុ​ធាតុ​ផ្សំ​៖
​ស្លឹក​តែ​បៃតង​
​កំសៀវ​
​ទឹក​សុទ្ធ​

​វិធី​ធ្វើ​៖
​ស្លឹក​តែ​បៃតង​លាង​ឲ្យ​ជ្រះ កាត់​តូចៗ​ឬ​ច្របាច់​ឲ្យ​វា​កម្ទេច​តិចៗ គឺ​បាន​ហើយ​រួច​ដាក់ចូល​ក្នុង​កំសៀវ​។​
​ទឹក​ដាំ​ឲ្យ​ពុះ​ល្មម រួច​ចាក់​ចូលក្នុង​កំសៀវ​ទុក​ឲ្យ​រង​តែ​ពីរ​បី​នាទី (70 – 80% ធៀប​ជាមួយ​ទំហំ​នៃ​កំសៀវ និង​មិន​គ្រប​វិញ​ទេ​)
​ចោល​ទឹក​ដំបូង​ពេល​លាយ​តែ​ដើម្បី​ផ្ទុក​ក្លិនក្រអូប​និង​រសជាតិ​ចត់​នៃ​តែ (​អ្នក​អាច​យក​ទឹកតែ​ដំបូង​នោះ​ជម្រះ​ប៉ាន់​និង​ពែង​របស់​អ្នក​)



​កំណត់ចំណាំ​៖
​ឧបករណ៍​លាយ​តែ​ត្រូវ​ជម្រះ​ឲ្យ​ជ្រះ​។​
 មិន​ដាំ​តែ​ជាមួយ​ទឹក​ក្ដៅ​ពុះ​ខ្លាំងពេក​ឬ​ទឹក​ក្ដៅ​ទុក​យូរ នឹងធ្វើ​ឲ្យ​ជាតិ​Không t polyphenols vitamin C ត្រូវ​ខួច​ខាត ទឹកតែ​ត្រូវ​ប្រែជា​ពណ៌​លឿង ហើយ​ក្លិន​ក៏​បាត់​ដែរ​។
​ពិសា​ក្រោក​ពេល​ភ្ញាក់​ពី​គេង ឬ​ក្រោយពេល​ទទួលទាន​អាហារ​៣០​នាទី​។​
​ពិសា​មុនពេល​ទទួលទាន​អាហារ​១​ម៉ោង​ដើម្បី​កាត់បន្ថយ​ចំណង់​អាហារ​របស់​អ្នក​។​
​មិន​ពិសា​ច្រើនដង​ក្នុង​មួយថ្ងៃ ឬ​ពិសា​មុនពេល​ចូល​គេង​ឡើយ​។​
​នំ cookies តែ​បៃតង (​អាហារ​)



​វត្ថុ​ធាតុ​ផ្សំ​៖
​ស្ករ - 115g
​ប៊ឺ​រ​សាប - 200g
​ស៊ុតមាន់ - 3 គ្រាប់​
​ទឹកដោះគោ - 30ml
​ម្សៅ​តែ​បៃតង - 5g
​ម្សៅ​មី - 250g
Vanilla - 1,5g



​វិធី​ធ្វើ​៖
-​ជំហាន​ទី​1: ធ្វើ​ឲ្យ​ប៊ឺ​រ​រលាយ​ម៉ត់​រួច​រោល​ស្ករ​ឡើង ហើយ​កូរ​ខ្លាំង​រហូតដល់​ប៊័រ​មាន​ពណ៌​លឿង​ភ្លឺ​។ គួរ​យក​ប៊ឺ​រ​ទន់​រលាយ​ស្រាប​មិន​ដាក់​ក្នុង​ទូរ​ទឹកកក​ទើប​ងាយ​កូរ​។​
-​ជំហាន​ទី2: ដាក់​ស៊ុតមាន់​ភាគ​ក្រហម​លាយ​ជាមួយ​ប៊ឺ​រ កូរ​ស្រាលៗ​ឲ្យ​វា​លាយ​ស្មើ​។ លាយ​ម្សៅ​តែ​បៃតង​និង​ទឹកដោះគោ​ជាមួយគ្នា​រួច​ដាក់ចូល​ក្នុង​ល្បាយ​ប៊ឺ​រដែ​ល​កំពុង​កូរ ហើយ​កូរ​បន្ត​។​
-​ជំហាន​ទី3: បែងចែក​ម្សៅ​ជា​៣​ភាគ  លាយ​ម្សៅ​សន្សឹមៗ​ចូល​ជាមួយ​ល្បាយ​ខាងលើ យក​ម៉ាស៊ីន​កូរ កូរ​ឲ្យ​ម៉ត់​ជា​ល្បាយ​ខាប់​។ រួច​ដាក់ vanilla ចូល​ឲ្យ​ក្រអូប​។​
-​ជំហាន​ទី4: ដាក់​ក្រដាស់​អាំង​លើ​ចង្ក្រាន​អាំង​រួច​ដាក់​ម្សៅ​ចូល​ថង់​កប្បាស​ដើម្បី​បង្កើត​រូបភាព​នំ​តាម​ចំណង់​ចិត្ត​នៅលើ​ក្រដាស់​នោះ​។​
-​ជំហាន​ទី5: ធ្វើ​ឲ្យ​ចង្ក្រាន​ក្ដៅ​ប្រហែល​១០​នាទី​មុន​សិន រួច​ដាក់​នំ​ឡើង​អាំង​ប្រហែល​៧​នាទី​នៅ​អង្សា​180 ហើយ​ស្រាក​ភ្លើង​តិចៗ​ប្រហែល​១០​នាទី​ដល់ពេល​ឆ្អិន​នំ​គឺ​បាន​។​
​កត់សំគាល់​៖ អ្នក​អាច​ញ៉ាំ​នំ​តែ​បៃតង​នេះ​ជា​ពេល​តូច​ចន្លោះ​៣​ពេល​សំខាន់ ដើម្បី​កាត់បន្ថយ​ចំណង់​អាហារ​ជួយ​អ្នក​សម្រក​ទម្ងន់​ជោគជ័យ​។​

Green Coffee Bean – ជំនួយការ​សម្រក​ទម្ងន់​

​ធាត់​ធំ​ខា្ល​ញ់​ច្រើន​គឺជា​សុបិន​អាក្រក់​ចំពោះ​អ្នក​ទាំងអស់គ្នា​ជាពិសេស​គឺ​នារី​។ ធ្វើយ៉ាងណា​ទើប​កំចាត់​ជាតិ​ខ្លាញ់​នោះបាន​ដោយ​ងាយស្រួល​និង​ប្រសិទ្ធភាព​បំផុត​? ទន្ទឹមនឹង​ការ​តម បង្អត់អាហារ សូម​ទុក​ឲ្យ​ផលិតផល​អាហារ​បំប៉ន Green Coffee Bean ជួយ​អ្នកធ្វើ​ឲ្យ​សុបិន​ទទួលបាន​រូបរាង​ស្រស់ស្អាត​តូច ស្លី​ម​ក្លាយជា​ពិត​ណា​។​

​គុណប្រយោជន៍​របស់​ផលិតផល Green Coffee Bean
​ជួយ​បង្កើន​ការរំលាយ​អាហារ​។​

​ជួយ​កាត់បន្ថយ​ការ​ស្រូប​យកជាតិ​ខ្លាញ់​ក្នុង​អាហារ​។​

​កាត់បន្ថយ​បញ្ហា​បណ្ដាល​ឲ្យ​ធាត់​ហួសប្រមាណ​។​

Green Coffee Bean មានគុណ​ប្រយោជន៍​រំលាយ​ជាតិ​ខ្លាញ់​ជំនួយការ​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព​។ រួមផ្សំ​និង​ការប្រើប្រាស់​ស្លឹក​តែ​បៃតង​ក្នុង​ផែនការ​សម្រក​ទម្ងន់ រយៈពេល​១​ខែ​អ្នក​អាច​ទទួលបាន​រូបរាង​ស្រស់ស្អាត​ដូច​បំណង​។​



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com