កីឡាអន្តរជាតិ
ជាតិ
លោក ថោង ខុន ចាត់ទុក Ultra Trail ជា​ចលនា​បំផុស​កីឡា​ដ៏​ល្អ​និង​ស្របតាម​គោលដៅ​ទេសចរណ៍​ថ្មី​
22, Jan 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ Ultra Trail Angkor លើក​ទី​២​នៅ​តំបន់​អង្គរ​ខេត្ត​សៀម​រាម​ដែល​ទទួលបាន​អត្ត​ព​លិ​ក​ប្រមាណ​ជា​៥០០​នាក់​មកពី​៣៧​ប្រទេស​ចូលរួម បានបញ្ចប់​ជា​ស្ថាពរ​កាលពី​ថ្ងៃទី​២១ ខែមករា​។ ព្រឹត្តិការណ៍​នេះ​ទទួលបាន​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​។ លើសពីនេះ​ត្រូវបាន​ចាត់ទុកជា​ចលនា​បំផុស​កីឡា​ទៅកាន់​ពិភពលោក​ដ៏​សំខាន់ និង​ស្របតាម​យុទ្ធសាស្ត្រ​ថ្មី​របស់​ទេសចរណ៍​។



​ក្នុង​ថ្ងៃ​បិទ​ការប្រកួត​ព្រឹត្តិការណ៍​រត់ប្រណាំង Ultra Trail Angkor លើក​ទី​២​កាលពី​ថ្ងៃទី​២១ ខែមករា លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ថោង ខុន បន្ទាប់ពី​កោតសរសើរ និង​វាយតម្លៃ​ខ្ព​ស់ថាបាន​ដំណើរ​ការល្អ និង​ទទួលបាន​ការទាក់ទាញ​ពី​ភ្ញៀវ​ទេសចរណ៍​។ លោក​បានចាត់ទុក​ព្រឹត្តិការណ៍​នេះ​ជា​ចលនា​បំផុស​កីឡា និង​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​មួយ​ដ៏​សំខាន់ ជាពិសេស​ស្របតាម​គោលដៅ​ទេសចរណ៍​ថ្មី​របស់​ពិភពលោក​។



​គោលដៅ​ទេសចរណ៍​ថ្មី​មួយចំនួន​ដែល​ពិភពលោក​បានដាក់​ចេញ​កាលពីពេល​ថ្មីៗ​រួមមាន ទេសចរណ៍​យុវជន​, ទេសចរណ៍​គ្រួសារ​, ទេសចរណ៍​ស្ត្រី និង​ទេសចរណ៍​ដើរ​ម្នាក់ឯង​ជាដើម​។ ត្រង់ចំណុច​នេះ លោក ថោង ខុន បាន​ជំរុញ​ថ្នាក់ដឹកនាំ​កីឡា ក៏ដូចជា​ខាង​ទេសចរណ៍​ធ្វើយ៉ាងណា​រៀបចំ​ព្រឹត្តិការណ៍ ដើម្បី​ទាក់ទាញ​ក្រុម​ទេសចរណ៍​នេះ ព្រោះ​ព្រឹត្តិការណ៍​កីឡា​ជា​ផលិត​ទេសចរណ៍​មួយ​ដ៏​សំខាន់​ក្នុងចំណោម​ទេ​ចរណ៍​វប្បធម៌​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ព្រឹត្តិការណ៍​បែប​ទេសចរណ៍ និង​មនុស្សធម៌​នេះ អាចជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា ក៏ដូចជា​ស្គា​ល់ពី​តំបន់​ទេសចរណ៍​បែប​វប្បធម៌​របស់​កម្ពុ​ជា​ឲ្យ​កាន់​ច្រើន​ទៀតផង​។ លើសពីនេះ ថែមទាំង​ជួយ​ដល់​វិស័យសេដ្ឋកិច្ច​កម្ពុជា​តាមរ​យៈ​ការជួយ​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ផងដែរ​។ ដោយ​ចំណូល​ទាំងនោះ​បានមកពី​ការចំណាយ​របស់​អត្ត​ព​លិ​ក និង​អ្នក​លើកទឹកចិត្ត​របស់​ពួកគេ​។



«​ក្នុង​ចលនា​កីឡា​អ្នក​ដែល​ចូលរួម​ប្រកួត​និង​អ្នកទស្សនា​មួយចំនួន​យើង​ហៅថា Solo Traveler គឺ​ទេសចរណ៍​ដើរ​ម្នាក់ឯង​ដែល​នេះ​ជា​ចលនា​ទេច​ណ៍​ថ្មី​។ កាលពីពេល​ថ្មីៗ​នៅលើ​ពិភពលោក​គេ​ដាក់ចេញ​ចលនា​ទេសចរណ៍​ចំនួន​៦​ដូច្នេះ​យើង​ធ្វើយ៉ាងណា​រៀបចំ​ព្រឹត្តិការណ៍​ឲ្យ​ឆ្លើយតប​ទៅនឹង​ទេសចរណ៍​ទាំងនេះ​។ ទី​១ គឺ​យុវជន​និង​យុវវ័យ​, ទី​២​ទេសចរណ៍​គ្រួសារ​, ទី​៣​គឺ​ទេសចរណ៍​ក្រុម​ស្រី្ត និង​ទី​៤ Solo Traveler ជា​ចលនា​ថ្មី​ដែល​គេ​ទើប​បំផុស​»​។ នេះ​ជា​ប្រសាសន៍​របស់លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

​លោក​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​រូបនេះ​បាន​បន្តទៀតថា​៖«​កីឡា​ទេសចរណ៍​ដូចនឹង​ទេសចរណ៍​អ៊ីចឹង គឺ​កីឡា​នាំមក​នូវ​ការយោគយល់​គ្នា​, សុខ​ដម​រម្យ​នា​, មិត្តភាព និង​សាមគ្គីភាព​ព្រោះ​ព្រឹត្តិការណ៍​កីឡា​ទេ​ចរណ៍​មាន​អ្នកចូលរួម​មកពី​គ្រប់ទិសទី​ទូទាំង​ពិភពលោក​។ គេ​អាច​កសាង​ពិភពលោក​មួយ​ដ៏​ល្អ​តាមរយៈ​វិស័យ​កីឡា បើ​និយាយ​ពី​សេដ្ឋកិច្ច​មក​ចូលរួម​គឺ​ត្រូវ​ចំណាយ ដូច​ជាការ​ស្នាក់នៅ ហូបចុក ហើយ​អ្នក​មក​ចូលរួម​មិនមែន​មក​ម្នាក់ឯង​នោះទេ គឺមាន​អ្នកគាំទ្រ ឬ​ជា​គ្រួសារៗ​។ ដូច្នេះ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​គេ​ហៅថា​ព្រឹត្តិការណ៍​ទេសចរណ៍​ដែល​ផ្តល់ប្រាក់​ចំណេញ​ច្រើន​ដល់​វិស័យសេដ្ឋកិច្ច​»៕ 


Tag:
 ថោង ខុន​
  Ultra Trail Angkor
© រក្សាសិទ្ធិដោយ thmeythmey.com