ជាតិ
ឱកាស​និស្សិត​កម្ពុជា​ក្នុងការ​ប្រជែង​យក​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​លីង​ណានក្រុង​ហុងកុង​
23, Jan 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន  ​និង​កីឡា បាន​ជូនដំណឹង​ស្ដីពី អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​លីង​ណាន (Lingnan University) ទីក្រុង​ហុងកុង ប្រទេស​ចិន​។ អាហារូបករណ៍​នេះ ផ្ដល់​ឲ្យ​សម្រាប់​ផ្នែក​អក្សរសាស្ត្រ វប្បធម៌ និង​សិល្បៈ រដ្ឋបាល​ធុរកិច្ច ព្រមទាំង​វិទ្យាសាស្ត្រ​សង្គម សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ​។​



​សាកលវិទ្យាល័យ​លីង​ណាន (Lingnan University) ទីក្រុង​ហុងកុង ប្រទេស​ចិន បាន​ជូនដំណឹង​អំពី​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ សម្រាប់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការសិក្សា​លើ​មុខជំនាញ អក្សរសាស្ត្រ វប្បធម៌ និង​សិល្បៈ រដ្ឋបាល​ធុរកិច្ច ព្រមទាំង​វិទ្យាសាស្ត្រ​សង្គម​។ បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ អាចបំពេញ​បែបបទ​សុំ​អាហារូបករណ៍ ដោយផ្ទាល់​តាម​ប្រព័ន្ធ​អន​ឡាញ ឲ្យ​បាន​មុន​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០១៧​។​

​សម្រាប់​ព័ត៌មាន​លម្អិត​អំពី​អាហារូបករណ៍​នេះ សូម​ទំនាក់ទំនង​តាម​គេហទំព័រ www.LN.edu.hk/admissions/ug/overseas  ឬ​អ៊ី​ម៉ែ​ល [email protected] និង​ទូរ​សព្ទ​លេខ (៨៥២) ២៦១៦ ៨៧៥០៕


Tag:
 ​អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com